កីឡា
កាន់តែល្អ CPL រៀបចំការប្រកួតពានរង្វាន់៤សម្រាប់រដូវកាលថ្មី
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) នឹងរៀបចំការប្រកួតពានរង្វាន់ផ្លូវការចំនួន៤ចាប់ពីរដូវកាលពីឆ្នាំ២០២៣ទៅ ខណៈការប្រកួតលីគកំពូលកម្ពុជា និងលីគទី២ ត្រូវដំណើរការឆ្លងឆ្នាំទើបចប់ពោលគឺដូចទៅនឹងលីគកំពូលល្បីៗនៅលើពិភពលោកដែរ។

ពានរង្វាន់ទាំង៤ មានដូចខាងក្រោម៖
- ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ (លីគកំពូលកម្ពុជា) ឆ្នាំ២០២៣/២០២៤
- ជម្រើសជើងឯកកម្ពុជាលីគ២ (លីគទី២) ឆ្នាំ ២០២៣/២០២៤
- ពានរង្វាន់ខេមបូឌាន លីគខាប់ (ពានរង្វាន់) ឆ្នាំ២០២៣
- ពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់ (ពានរង្វាន់) ឆ្នាំ២០២៣
ពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់ (ពានរង្វាន់) នឹងចាប់ផ្តើមពីខែកុម្ភៈ ដល់ ខែមិថុនា ឆ្នាំ២០២៣ ខណៈពានរង្វាន់ខេមបូឌាន លីគខាប់ ប្រកួតតែមួយថ្ងៃគឺនៅ ថ្ងៃទី២៩ ខែកក្កដា។ លីគទី២ នឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៣ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយលីគកំពូលកម្ពុជា នឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៣ រហូតដល់ខែឧសភា ឆ្នាំ២០២៤។

នេះបើរាប់បញ្ចូលទាំងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup), លីគយុវជន និងលីគនារី សហព័ន្ធកាន់តែមានព្រឹត្តិការណ៍ប្រកួតច្រើនក្នុងរដូវកាលនីមួយៗចាប់ពីឆ្នាំ២០២៣នេះទៅ។ ការរៀបចំប្រកួតច្រើនបែបនេះរឹតតែធ្វើឲ្យក្រុមនីមួយៗ ក៏ដូចជាកីឡាករ កីឡាការិនីមានឱកាសប្រកួតកាន់តែច្រើន ក្លឹបកាន់តែល្អ ហើយជម្រើសជាតិកម្ពុជាកាន់តែខ្លាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


