ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិចិន៥នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឃាតកម្មនៅកាស៊ីណូ
ករណីជនជាតិចិនស្រវឹងឈ្លោះគ្នាហើយឈានដល់ប្រព្រឹត្តឃាតកម្ម ដោយយកកាំបិត តូចចុងស្រួចចាក់ ក បណ្ដាលឲ្យស្លាប់ម្នាក់នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែមករា នៅកាស៊ីណូ ហ្គេនទីង ក្រុងប៉ោយប៉ែត បន្ទប់លេខ១១១១ ជាន់ទី១ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះពាក់ព័ន្ធនិងជនជាតិចិន៥នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួន។

លោក ព្រំ ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា អំពើឃាតកម្មនោះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឆាយ ស៊ីសាន អាយុ២៨ឆ្នាំ ជនជាតិចិន ឯជនរងគ្រោះឈ្មោះ លៀវ ស៊ីផឹង ហៅ អាហ្វុង ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិចិន ជាមិត្តភក្តិ ជាមួយឃាតកជនសង្ស័យ បានប្រើកាំបិតតូចចុងស្រួចចាក់ចំបំពង់កខាងស្តាំ ។ បន្ទាប់ពីឃាតកម្មនោះ ក្រៅពីជនសង្ស័យដៃដល់នគរបាល ដែលសម្របសម្រួលនីតិវិធីដោយ លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិចិន៥នាក់ទៀត ដើម្បីនាំខ្លួនយកមកសាកសួរ ក្នុងនោះរួមមាន ១ឈ្មោះ ឃើ ជានមីង អាយុ៣០ឆ្នាំ ទី២ឈ្មោះ ជាំង ហកវីអាយុ៤០ឆ្នាំ ទី៣ឈ្មោះ យ៉ាង វុយហ័រ អាយុ១៨ឆ្នាំជាមេការ នៅការិយាល័យជាន់ទី៣ ទី៤ឈ្មោះ វ៉ាន់ ឈុនហឹង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ្នកបកប្រែនិងទី៥ឈ្មោះ ឆាយ ស៊ីលាន អាយុ២៨ឆ្នាំ ជាជនដៃដល់ ។

យោងចម្លើយសារភាពរបស់ ជនសង្ស័យដៃដល់ បានឲ្យដឹងថានៅយប់ថ្ងៃទី៦ ខែមករា ខ្លួននិងមិត្ត ភក្តិ រួមទាំងជនរងគ្រោះបានផឹកស្រាបៀរជាមួយគ្នាអស់១៥ដបនៅលើសាឡុង នៃបន្ទប់លេខ១១១១ ជាន់ទី៣ នៃកាស៊ីណូ ហ្គេនទីង នោះ លុះស្រវឹងនិងងងុយដេក មិត្តភក្តិ ឈ្មោះ ជាំង ហ្វី និងឈ្មោះ ហ្វុង ជនរងគ្រោះ និងឈ្មោះ ហ៊ីប៉ា បានសុំឡើងទៅដេក ប៉ុន្តែជនដៃដល់ មិនព្រមហើយក៏កើតជាការប្រកែកគ្នាពេលនោះ ជនដៃដល់ ក៏យកកូនកាំបិតចុងស្រួចទៅចាក់ចំបំពង់កជនរងគ្រោះ បណ្តាលឲ្យរបួសហូរឈាម ពេញលើឥដ្ឋការ៉ូហើយបានស្លាប់ មុនពេលឡានពេទ្យមកដល់។

ក្នុងចម្លើយសារភាព និងការស្រាវជ្រាវឃើញថាជនសង្ស័យ ឈ្មោះ ជាំង ហ្វី អាចពាក់ព័ន្ធពីបទសមគំនិត ក្នុងអំពើឃាតកម្ម របស់ជនជាតិចិន លើជនជាតិចិនដូចគ្នានៅលើទឹកដីកម្ពុជា ឯ៣នាក់ទៀត ក៏ត្រូវបន្តសួរនាំនៅការិយាល័យនគរបាលផងដែរ។ ករណីខាងលើនេះ នគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនរឿង មកដល់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយ នៅល្ងាចថ្ងៃទី៨ មករានេះ ដើម្បីបន្តនីតិវិធីដើម្បីបញ្ជូនទៅតុលាការបន្ត៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


