ព័ត៌មានជាតិ
អាជ្ញាធររាជធានី ៖ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ត្រូវតែចម្លងប៉ាស្ព័រឬអត្តសញ្ញាណប័ណ្ណភ្ញៀវដែលចូលស្នាក់នៅ ដើម្បីកំណត់មុខសញ្ញាពេលមានបទល្មើស
អាជ្ញាធររាជធានីភ្នំពេញបានធ្វើការកោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនិងម្ចាស់ទីតាំងដែលផ្ដល់សេវាកម្មស្នាក់នៅ នៅក្នុងរាជធានីភ្នំពេញទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយនៅសាលារាជធានីភ្នំពេញ ដើម្បីអោយការគ្រប់គ្រងការស្នាក់នៅដំណើរការទៅដោយរលូន ជៀសវាងកើតឡើងបទល្មើសផ្សេងៗ ទាំងការជួញដូរមនុស្សក៏ដូចជាការជួញដូរគ្រឿងញៀនជាដើម។

កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកហួត ហៃ បានមានប្រសាសន៍ថា ការអញ្ជើញបងប្អូនម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់អូតែល ម្ចាស់ផ្ទះសំណាក់មកប្រជុំសព្វផ្សាយនាពេលនេះ ក្នុងគោលបំណងឲ្យបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្រប់គ្រងការស្នាក់នៅឲ្យបានល្អប្រសើរ ទាំងការផ្ដល់សេវា ហូបចុក បរិស្ថានល្អ ពិសេសគឺការទប់ស្កាត់នៅបទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀនការជួញដូរមនុស្សជាដើម។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះក៏បានធ្វើបទបង្ហាញអំពីការផ្ដល់សេវា តាមរយៈច្រកចេញ ចូលតែមួយ ជុំវិញការផ្ដល់អាជ្ញាប័ណ្ណទៅឲ្យបងប្អូនដែលរកស៊ីអាជីវកម្មដ្ឋាន ខាងផ្នែកទេសចរណ៍នេះដែរ ផ្សព្វផ្សាយឲ្យបងប្អូនចេះ បង្ការទប់ស្កាត់នៅបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ពោលគឺការស្នាក់នៅ ដាច់ខាតម្ចាស់អាជីវកម្មដ្ឋានត្រូវតែគូបពីរប៉ាស្ព័រឬអត្តសញ្ញាណប័ណ្ណភ្ញៀវដែលចូលស្នាក់នៅទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ជៀសវាង មានបទល្មើសកើតឡើង គឺយើងអាចកំណត់មុខសញ្ញាដែលឈានទៅដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្កមកដាក់ទោសទាន់ទៅតាមច្បាប់បាន។

លោកបញ្ជាក់បន្ថែមថា ក្រោយបើកឲ្យមានដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍បានកម្រើកឡើងវិញ ដូច្នេះទាមទារឲ្យម្ចាស់អាជីវកម្មដ្ឋានទាំងអស់ត្រូវតែត្រៀមខ្លួនត្រៀមលក្ខណៈដើម្បីទទួលភ្ញៀវទេសចរ ដែលមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


