ព័ត៌មានជាតិ
បន្ទាត់ក្រហមនៃការបោសសម្អាត Scams Online កាន់តែជិតផុតថ្ងៃឱសានវាទ អាជ្ញាធររាជធានីកាន់តែបន្ថែមកម្ដៅក្នុងការបោសសម្អាត
ខណៈខ្សែបន្ទាត់ក្រហម នៃការបោសសម្អាត Scams Online កាន់តែជិតផុតថ្ងៃកំណត់ អាជ្ញាធររាជធានីកាន់តែបន្ថែមកម្ដៅក្នុងការ សម្អាតឲ្យបានស្អាត១០០ភាគរយ មុនកាលកំណត់ចូលមកដល់ នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ៖ អនុវត្តតាមបទបញ្ជាលេខ០១, លេខ០២ និងអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះរដ្ឋបាលពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំទាំងអស់ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីពិនិត្យលើការស្នាក់នៅរបស់ជនបរទេស និងគោលដៅចម្បង គឺដើម្បីទប់ស្កាត់ និងបង្ក្រាបដាច់ខាតលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online)។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ
លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា ៖ កិច្ចការងារនេះ អាជ្ញាធរទូទាំងរាជធានី នឹងបង្កើនកម្តៅក្នុងការបោសសម្អាតឲ្យស្អាតនៅមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ ពោលនៅមុនការដាក់បន្ទាត់ក្រហមរបស់ក្រសួងមហាផ្ទៃ។

ពលរដ្ឋប្រុសស្រីសង្កេតឃើញថា ក្នុងមួយរយៈពេលក្រោយមកនេះ ការបង្ក្រាបបទល្មើស Scams Online នៅទូទាំងប្រទេសនិយាយជារួម និយាយដោយឡែកក្នុងក្របខណ្ឌរាជធានីភ្នំពេញ ហាក់មានការថយចុះកម្រិតខ្ពស់ ឬស្ទើរតែមិនឃើញមាន ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទ និងកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់បោសសម្អាតឧក្រិដ្ឋកម្មឆបោកនេះចេញពីកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងស្ថេរភាពជូនសង្គមជាតិ និងប្រជាជនទាំងមូល។




ពួកគាត់បញ្ជាក់បន្ថែមថា កម្ពុជារីកមុខរីកមាត់លើ ឆាកអន្តរជាតិតាមរយៈផលវិជ្ជមាននានា មិនមែនគេស្គាល់ដោយសារ ជាប្រទេសមានបទល្មើសឧក្រិដ្ឋនោះឡើយ ព្រោះកម្ពុជាជាប្រទេស មានវប្បធម៌ អរិយធម៌ និងជាប្រទេសសម្បូរដោយតំបន់ទេសចរណ៍ បុរាណៗជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តបាន ជាពិសេសបណ្ដាវិនិយោគិនបរទេស អាចមកវិនិយោគបាន ខណៈកម្ពុជា ជាប្រទេសដែលកំពុងឋិតក្នុងការអភិវឌ្ឍន៍យ៉ាងគំហុគ ក្រោមម្លប់ សុខសន្តិភាពដ៏ពេញលេញរបស់ប្រទេសជាតិ ដែលដឹកនាំក្រោមកិត្តិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ថា សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗ នៅក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់បញ្ជាឲ្យ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិ លើបញ្ហាអនឡាញស្គេមនេះ ខណៈកម្ពុជាពុំមែនជាទីជម្រកសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជនទាំងនេះឡើយ៕ អត្ថបទ ៖ សុភា
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


