ព័ត៌មានជាតិ
ម្ចាស់ទីតាំងផ្តល់ការស្នាក់នៅ ជាតួអង្គសំខាន់ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីប្រឆាំងបទល្មើស Online Scams
អាជ្ញាធរតាមមូលដ្ឋាន បានចាត់ទុកម្ចាស់ទីតាំងផ្តល់ការស្នាក់នៅទាំងអស់ ថាជាតួអង្គសំខាន់ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងបទល្មើស Online Scams នៅកម្ពុជា។

លោក សេង ជី ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កម្លាំងអាជ្ញាធរ ក្រោមការបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបទបញ្ជាលេខ០១ , លេខ០២ និងអនុក្រឹត្យលេខ០៣ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះត្រួតពិនិត្យការស្នាក់នៅប្រមូលផ្តុំពីសំណាក់ជនបរទេសទាំងឡាយ។

លោក សេង ជី ចៅសង្កាត់វាលវង់
លោកចៅសង្កាត់បានបញ្ជាក់បន្ថែមថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមឲ្យម្ចាស់ទីតាំងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកៀកជិត រាយការណ៍ពីបទល្មើស និងមានការសង្ស័យ ដល់អាជ្ញាធរ ដើម្បីបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលា។


គួរបញ្ជាក់ថា កាលពីពេលថ្មីៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់តឿនដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបង្ក្រាបឲ្យអស់លើឧក្រិដ្ឋកម្មឆបោកប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ខណៈក្រសួងមហាផ្ទៃ ក៏បានកំណត់បន្ទាត់ក្រហម នៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកនេះ ត្រឹមដំណាច់ខែមីនា ពោលគឺនៅមុនខែមេសា ឆ្នាំ២០២៦៕ អត្ថបទ ៖សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


