ជីវិតកម្សាន្ដ
Lisa ទទួលបានថ្នាំដុសធ្មេញដាំពេជ្រពីក្រុមហ៊ុន Dentiste របស់ ថៃ
បន្ទាប់ពីការប្រគុំតន្ត្រី “BORN PINK” ចំនួនពីរយប់នៅទីក្រុងបាងកក ប្រទេសថៃ Lisa សមាជិក BLACKPINK បានរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រ ធ្វើឡើងដោយក្រុមហ៊ុនថ្នាំដុសធ្មេញ Dentiste ដែលក្នុងកម្មវិធីនោះនាងទទួលបានកាដូថ្នាំដុសធ្មេញដាំដោយពេជ្រ ។

គួរកត់សម្គាល់ឃើញថានៅក្នុងព្រឹត្តិការណ៍នេះ Lisa ថែមទាំងទទួលបានកាដូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពីនាយកប្រតិបត្តិនៃយីហោថ្នាំដុសធ្មេញគឺថ្នាំដុសធ្មេញ Dentiste ដែលរចនាឡើងដោយត្បូងពេជ្រ ១.២ ការ៉ាត់នៅខាងក្នុង។ ជាមួយគ្នានេះ Lisa ទទួលបានកាដូរនេះក្នុងនាមជាទូតសុឆន្ទៈរបស់ម៉ាក យីហោនេះអស់រយៈពេល ២ ឆ្នាំមកហើយ។

នៅពេលទទួលបានកាដូដ៏ពិសេស Lisa មានការភ្ញាក់ផ្អើលហើយនិយាយថា នាងមិនហ៊ានប្រើវាទេ។ ក្រោយមកនាងបានសន្យាថានឹងដាក់សម្រាប់តែដាក់តាំងបង្ហាញ និងទុកថ្នាំដុសធ្មេញនៅខាងក្នុងប្រអប់តែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះជាលើកទីពីរហើយដែល Lisa នាងរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រនៅឯប្រទេសថៃ ដោយលើកទីមួយនាងធ្វើឡើងនៅក្នុងឆ្នាំ ២០១៩ ដែលចូលរួមឧបត្ថម្ភក្រុមហ៊ុនគ្រឿងសំអាង moonshot របស់ប្រទេសកូរ៉េផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK និង BTS នឹងចូលរួមដណ្តើមពានរង្វាន់តន្ត្រី iHeartRadio ឆ្នាំ ២០២៣
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


