ជីវិតកម្សាន្ដ
BLACKPINK និង BTS នឹងចូលរួមដណ្តើមពានរង្វាន់តន្ត្រី iHeartRadio ឆ្នាំ ២០២៣
BLACKPINK និង BTS ត្រូវបានជ្រើសរើសជាប់ឈ្មោះសម្រាប់ដណ្តើមពានរង្វាន់តន្ត្រី iHeartRadio Music Awards របស់សហរដ្ឋអាមេរិក ហើយក្រុមចម្រៀងទាំងពីរនឹងក្លាយជាក្រុមចម្រៀង K-Pop ដំបូងគេចូលរួមកម្មវិធីមួយនេះ ។

នៅថ្ងៃទី ១១ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក ) កម្មវិធី ‘iHeartRadio Music Awards’ បានប្រកាសបញ្ជីឈ្មោះបេក្ខភាពសម្រាប់ចូលរូមកម្មវិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះ។ ក្នុងចំណោមនោះក៏មានក្រុមចម្រៀង K-pop ធំៗចំនួនពីរគឺ BLACKPINK និង BTS បានទទួលការតែងតាំងជាបេក្ខភាពក្នុងការដណ្តើមពានរង្វាន់ច្រើន ។

BLACKPINK នឹងចូលរួមដណ្តើមពានរង្វាន់តន្ត្រីចំនួនបួនផ្សេងគ្នា រួមមាន Best Duo/Group of the Year ក៏ដូចជាប្រភេទចំនួនបីដែលត្រូវបានបោះឆ្នោតគាំទ្រពីបណ្តាញសង្គមដូចជា Favorite Use of a Sample , Best Music Video, និង Best Fan Army ។ ចំណែក BTS នឹងចូលរួមដណ្តើមពានរង្វាន់ Best Music Video និង Best Fan Army ក៏ដូចជាសមាជិក Jungkook បានជាប់ជាបេក្ខភាពទោលសម្រាប់ដណ្តើមពានរង្វាន់ Best Music Video ជាមួយនឹងបទ “Left and Right,” ដែលជាការសហការជាមួយតារាចម្រៀង Charlie Puth ។

ជាមួយគ្នានេះ កម្មវិធី iHeartRadio Music Awards ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមីនា វេលាម៉ោង ៨ យប់ ហើយនឹងមានការបោះឆ្នោតសង្គមចាប់ពីថ្ងៃទី ១១ ខែមករា រហូតដល់ថ្ងៃទី ២០ ខែ មីនា ៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖BLACKPINK អាចប្រគំតន្ត្រី Coachella លើកទីពីរ នៅ សហរដ្ឋអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


