Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ប្រាប់ប្រធានថ្មីរតនាគារខេត្តកោះកុង មិនត្រូវមើលរំលងកំហុសខ្លួនឯង

បានផុស

នៅ

កោះកុង ៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ប្រធាន​ថ្មី​រតនាគារ​ខេត្ត​កោះកុង មិន​ត្រូវ​មើល​រំលង​កំហុស​ខ្លួនឯង ពោល​គឺ​ត្រូវ​ទទួលស្គាល់ និង​កែតម្រូវ​កំហុស​របស់​ខ្លួន​តាម​អភិក្រម​ការងារ ៥ យ៉ាង របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ដាស់តឿន​របស់​លោក ចន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅកាន់ លោក ឈិន លីម​ពិសាល ដែល​ជា​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​កោះកុង ក្នុង​ពិធី​ប្រកាស​តែងតាំង កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៣ នេះ។

លោក ច​ន ណា​រិ​ទ្ធ ថ្លែង​បញ្ជាក់​ថា អភិក្រម​ការងារ ៥ យ៉ាង រួមមាន ៖ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់​” ត្រូវ​ប្រកាន់​ឲ្យ​ខ្ជាប់ខ្ជួន​បំផុត​ចំពោះ​ការ​បំពេញ​ភារកិច្ច និង​តួនាទី​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សំដៅ​ធានា​និរន្តភាព​ការងារ​របស់​រតនាគារ​ខេត្ត​កោះកុង ក្នុងនាម​ជា​គណនេយ្យករ​មុខការ ហើយក៏​ដើម្បី​គាំទ្រ​ដល់​ការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ដដែល បន្ថែម​ទៀត​ថា ប្រធាន​រតនាគារ​ខេត្ត​កោះកុង អនុវត្ត​ការងារ​ជា​ក្រុម ដើម្បី​បម្រើ​ឧត្ដម​ប្រយោជន៍ នៃ​ការ​ពង្រឹង​ស្ថាប័ន និង​យន្តការ​ការងារ ដោយ​យោង​លើ​ស្មារតី នៃ​ការ​គោរព​ឋានានុក្រម មុខងារ និង​ភារកិច្ច​រៀងៗ​ខ្លួន ព្រមទាំង​ស្មារតី​សាមគ្គីភាព និង​ឯកភាព​រឹងមាំ ទាំង​ផ្នែក​ទស្សនៈ គោលជំហរ និង​សកម្មភាព។ មិន​ត្រូវ​បង្កើន​បង្កើត​បញ្ហា បង្ការ​ទប់ស្កាត់​បញ្ហា​មិន​ឲ្យ​កើតមាន ដោះស្រាយ​បញ្ហា​ទាន់​នៅ​តិចតួច និង​អនុវត្ត​ការងារ​ដោយ​ប្រកាន់ គោលការណ៍​តុល្យភាព​រវាង​ការ​វិភាជន៍​ថវិកា និង​សមិទ្ធផល​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

លោក ច​ន ណា​រិ​ទ្ធ ក៏​បង្ហាញ​ការ​ជឿជាក់​ថា លោក​ប្រធាន​រតនាគារ​ខេត្ត​កោះកុង​ថ្មី នឹង​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​បាន​ល្អ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ជោគជ័យ តាមរយៈ​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល។

ចំណែក​ឯ​លោកស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះកុង បាន​កោតសរសើរ​ចំពោះ​ស្នាដៃ​ការងារ​របស់​ប្រធាន​រតនាគារ​ចាស់​ដែល​បាន​ប្រឹងប្រែង​បំពេញ​ការងារ​ប្រកបដោយ​គុណភាព និង​ទៀងទាត់​ពេលវេលា ទោះបីជា​លោក​បាន​ចូលនិវត្តន៍​ហើយក៏​ដោយ។ សម្រាប់​ប្រធាន​ថ្មី លោកស្រី​សង្ឃឹមថា បន្ត​អនុវត្ត​ការ​តាម​មាគ៌ា​របស់​អ្នកដឹកនាំ​មុនៗ ធ្វើ​យ៉ាង​ណា​សម្រេច​បាន​ទៅតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​អនុវត្ត។

តប​នឹង​ការ​ណែនាំ​ដាស់តឿន​នេះ​ដែរ លោក ឈិន លីម​ពិសាល ប្រធាន​ថ្មី​រតនាគារ​ខេត្ត​កោះកុង និយាយ​ថា លោក​សូម​ទទួល​យក​រាល់​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​អភិបាល​ខេត្ត​កោះកុង ដោយ​មិន​ធ្វើ​ឲ្យ​ប្រាសចាក​ពី​តួនាទី និង​ភារកិច្ច​ដែល​ប្រគល់​ជូន​នេះ​ទេ។

លោក ឈិន លីម​ពិសាល ប្ដេជ្ញា​ចិត្ត​ថា លោក​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​អភិក្រម​ការងារ ៥ យ៉ាង​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។

ការងារ​ស្នូល​ដំបូង​របស់​លោក​ប្រធាន​រតនាគារ​ថ្មី​ខេត្ត​កោះកុង តាំងចិត្ត​ថា ត្រួតពិនិត្យ និង​រៀបចំ​ឯកសារ​បើក​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ ដែល​កំពុង​បម្រើ​ការងារ​នៅ​រតនាគារ​ខេត្ត​កោះកុង និង​អង្គភាព​ចំណុះ​ក្រសួង មាន​ទីតាំង​ក្នុង​រដ្ឋបាល​ដែនដី នៃ​ខេត្ត អំឡុង​សប្ដាហ៍​ទី ២ និង​សប្ដាហ៍​ទី ៤ ឲ្យ​បាន​ទៀងទាត់​ពេលវេលា៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ នាទីutes មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៧ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម