កីឡា
កីឡាប្រណាំងយានយន្ត ត្រូវការភាពស្វាហាប់ដោះស្រាយបញ្ហាពេលជួបឧបសគ្គ
កីឡាប្រណាំងយានយន្តជាកីឡាមួយប្រភេទ ប្រកួតប្រជែងគ្នាទាំងនៅលើការរៀបកម្លាំងម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម ភាពស្វាហាប់ក្នុងការបើកបរនៅពេលជួបបញ្ហា និងភាពឈ្លាសវៃក្នុងការរំដោះរថយន្តចេញពីឧបសគ្គ។ នេះជាការលេីកឡេីង របស់លោក ទូច រស្មី អនុប្រធានក្លឹបរថយន្តគោព្រៃឲ្យដឹងក្នុងពិធីបេីកជាផ្លូវការនៃការប្រណាំងរថយន្ត Off Road សន្តិភាពនាថ្ងៃទី១៣មករាឆ្នាំ២០២៣។
លោកថា ឧបសគ្គដែលមានក្នុងការប្រកួត គណៈកម្មការតែងតែដកស្រង់ចេញអំពីជីវភាពរស់នៅ ការធ្វើដំណើរក្នុងព្រៃ ស្ថានភាពជាក់ស្តែង ដើម្បីឱ្យកីឡាករទាំងអស់ប្រកួតប្រជែងដណ្ដើមគ្នាយកជ័យលាភីជូនក្រុម និងប្រទេសរបស់ខ្លួន។

លោក ទូច រស្មី បានបន្តទៀតថា គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានការចាប់អារម្មណ៍លើខេត្តមណ្ឌលគិរី ដែលបានរៀបការប្រកួតកីឡាខ្នាតអន្តរជាតិ ជាពិសេសអាចឱ្យក្រុមកីឡាករជាតិមានទីលានប្រណាំងលក្ខណៈស្តង់ដាអន្តរជាតិ ដូចប្រទេសជឿនលឿនដទៃទៀត។
ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ងិន សុខវិមាន បានបង្ហាញការរំពឹងទុកថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បណ្ដាខេត្តនានា និងមកពីរក្រៅប្រទេសមកដល់ខេត្តមណ្ឌលគិរី ក៏ដូចជាជួយដល់សេវាស្នាក់នៅទេសចរណ៍ និងសេវាកម្មម្ហូបអាហារក្នុងខេត្តផងដែរ ពិសេសជួយជំរុញការផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី។

លោកថា អ្វីដែលពិសេសប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនឹងបានស្គាល់ពីប្រភេទការប្រណាំងយានយន្ត ដែលមានការលំបាក ដូចជាការប្រណាំងរថយន្ត Off Road ការប្រណាំងរថយន្ត Rally និងការប្រណាំងម៉ូតូ Cross ដែលជាប្រភេទកីឡាខ្នាតអន្តរជាតិ។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាយានយន្តដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី សហការជាមួយទីលាន ១២ ម៉ូទ័រផាក (12 Motor Park ) និងមានការចូលរួមសហការរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន