កីឡា
វិភាគ៖ ថៃ ឬ វៀតណាម ជាជើងឯក AFF Cup យប់នេះ?
ក្រុមដំរីសឹកថៃទទួលស្វាគម៍វៀតណាមទាំងមានទំនុកចិត្តសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី២ ជើងឯក AFF Championship ឆ្នាំ២០២២ យប់នេះ បន្ទាប់ពីជើងទី១ស្មើគ្នា ២-២ នៅទឹករបស់វៀតណាម កាលពីថ្ងៃទី១៣ ខែមករានេះ។
ថៃជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ និងជាក្រុមឈ្នះជើងឯកច្រើនជាងគេ (៦ដង) ខណៈវៀតណាមដាក់គោលដៅគ្រងជើងឯកលំដាប់អាស៊ាននេះជាលើកទី៣ ប៉ុន្តែមិនមែនជាការងាយស្រួលទេនៅពេលប្រកួតនៅទឹកដីរបស់ថៃ។

កាលពីជើងទី១នៅកីឡដ្ឋានជាតិ My Dinh បញ្ចប់ដោយលទ្ធផលស្មើ ២-២ នៅពេលក្រុមទាំងពីរបង្ហាញសមត្ថភាពលើទីលានល្អដូចគ្នា និងមានស្មារតីប្រយុទ្ធមោះមុត។ យ៉ាងណា ថៃ មានផលចំណេញវេលាម៉ោង៧:៣០នាទីយប់នេះ ដោយសាររក២គ្រាប់នៅក្រៅដី។
ប្រធានក្រុម Theerathon Bunmathan និងខ្សែបម្រើ Sarach Yooyen នឹងក្លាយជាតួអង្គសំខាន់នៅតំបន់បម្រើកណ្តាល ខណៈខ្សែប្រយុទ្ធចាស់វស្សា Teerasil Dangda និង Adisak Kraisorn ជាតួអង្គគ្រោះថ្នាក់ដល់តំបន់ការពារវៀតណាម។ ខ្សែប្រយុទ្ធ Tien Linh រកបាន៦គ្រាប់ស្មើ Teerasil Dangda ដែលកំពុងប្រជែងស្បែកជើងមាស។
វៀតណាមបានប្តេជ្ញាធ្វើឲ្យម្ចាស់ផ្ទះខកចិត្ត និងលើកពានរង្វាន់ជាលើកទី៣របស់ខ្លួន ហើយក៏នឹងផ្តល់ឲ្យគ្រូបង្វឹក Park Hang-seo ក្លាយជាគ្រូជោគជ័យជាងគេមុនពេលចាកចេញ។
ចំណាប់អារម្មណ៍គ្រូ

លោក Mano Polking គ្រូបង្វឹកថៃបាននិយាយថា ៖«ខ្ញុំសន្យារឿងមួយជាមួយអ្នក យើងនឹងមិនលេងធម្មតា ហើយការពារនោះទេ ពីព្រោះយើងដឹងថា លទ្ធផលស្មើគ្នា គ្រោះថ្នាក់យ៉ាងណា។ នៅទឹកដីខ្លួនឯង យើងលេងតាមក្បួនរបស់យើង ដើម្បីបង្កើតនូវអ្វីដែលយើងធ្វើបានល្អដូចកាលជើងទី១ និងឈ្នះការប្រកួតយប់នេះ»។

លោក Park Hang-seo គ្រូបង្វឹកវៀតណាមនិយាយថា ៖«អ្នកខ្លះគិតថា លទ្ធផលកាលជើងទី១នឹងជះឥទ្ធិពលមិនល្អដល់ការប្រកួតយប់នេះ តែយើងជឿថា យើងត្រូវតែឈ្នះ។ មែនទែនទៅ យើងធ្លាប់លេងនៅក្រៅដី និងចាញ់ឈ្នះថៃ តែខ្ញុំមិនគិតថា ថៃមិនគិតថា ខ្លួនមានប្រៀបទេ។ ការប្រកួតនេះនឹងល្អមើល»។
ព្យាករជម្រើស១១នាក់
Teerasil Dangda ហ្វឹកហាត់កម្រិតសម្រាល និងដាច់ដោយឡែកពីក្រុម ដូច្នេះឱកាសរបស់គ្រាប់បាល់បន្តទៀតអាចមានការលំបាក។ ចំណែក វៀតណាមត្រូវបានគេដឹងថា សមាជិកក្រុមពេញល្អណាស់ ដោយគ្មានកីឡាករណាម្នាក់មានបញ្ហារបួសស្នាមអ្វីឡើយ។

- ជម្រើស១១នាក់ដំបូងរបស់ថៃអាច៖ Kampol ; Sasalak, Weerathep, Pansa, Kritsada, Suphanan; Sarach, Theerathon, Peeradon; Adisak, និង Teerasil។
- ជម្រើស១១នាក់ដំបូងរបស់វៀតណាមអាច៖ Van Lâm; Van Hau, Bui Dung, Ngoc Hai, Duy Manh, Van Thanh; Quang Ha, Hoang Duc, Hung Dung; Tien Linh និងTuan Hai។
លទ្ធផល៥លើកចុងក្រោយរបស់ក្រុមទាំងពីរ
- ថៃ ស្មើ វៀតណាម ២-២, ឈ្នះ ម៉ាឡេស៊ី ៣-០, ឈ្នះ ម៉ាឡេស៊ី ១-០, ឈ្នះ កម្ពុជា ៣-១, និងស្មើ ឥណ្ឌូនេស៊ី ១-១
- វៀតណាម ស្មើ ថៃ ២-២, ឈ្នះ ឥណ្ឌូនេស៊ី ២-០, ស្មើ ឥណ្ឌូនេស៊ី ០-០, ឈ្នះ មីយ៉ាន់ម៉ា ៣-០ និង ស្មើ សិង្ហបុរី ០-០។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយ
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ វៀតណាមមិនធ្លាប់ឈ្នះថៃឡើយពោលគឺស្មើ៤ដង និងចាញ់១ដង ក្នុងនោះ វៀតណាមចាញ់នៅក្នុងផ្ទះរបស់ខ្លួនទៀតផងកាលពីឆ្នាំ២០២១កន្លងទៅក្នុងពានរង្វាន់ដដែលនេះ។
- វៀតណាម ២-២ ថៃ វគ្គផ្តាច់ព្រ័ត្រ ជើងទី១ AFF Championship ឆ្នាំ២០២២
- ថៃ ០-០ វៀតណាម ពាន AFF Championship ឆ្នាំ២០២១
- វៀតណាម ០-២ ថៃ ពាន AFF Championship ឆ្នាំ២០២១
- ថៃ ០-០ វៀតណាម ជម្រុះ World Cup ឆ្នាំ២០១៩
- វៀតណាម ០-០ ថៃ ជម្រុះ World Cup ឆ្នាំ២០១៩
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


