Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ព្រមានថា ៤ឆ្នាំទៀត ចិននឹងបើកការវាយលុក (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បាននិយាយថា លោកជឿជាក់ថា ប្រទេសចិនឥឡូវនេះទំនងជាវាយលុកតៃវ៉ាន់ ដើម្បីបង្វែរចំណាប់អារម្មណ៍ពីបញ្ហាក្នុងស្រុករបស់មេដឹកនាំ ស៊ី ជីនពីង។

ក្នុងបទសម្ភាសផ្តាច់មុខលើកដំបូងទៅកាន់ Sky News នៅឆ្នាំនេះ លោក Joseph Wu បានកំណត់យកឆ្នាំ២០២៧ ជាកាលបរិច្ឆេទសំខាន់ដែលសកម្មភាពបែបនេះទំនងជាកើតឡើង។

សម្ដីរបស់លោកបានកើតឡើង​ ចំពេលភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានច្រើនឆ្នាំចុងក្រោយ ដោយពេលនេះ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង ឆ្ពោះទៅកាន់ដែនអាកាសតៃវ៉ាន់ជារៀងរាល់ថ្ងៃ។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wu ក៏បាននិយាយដែរថា ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន ប្រហែលជាមិនស្ថិតស្ថេរជារៀងរហូតនោះទេ។ នេះគឺជាការទទួលស្គាល់ដ៏កម្រមួយដែលថា កោះតៃវ៉ាន់ អាចនឹងត្រូវបានកាត់យកដោយប្រទេសចិន ឬ ក្លាយជាប្រទេសឯករាជ្យនៅថ្ងៃណាមួយ។

លោក Wu ​ទទួល​ស្គាល់​ថា “ស្ថានភាព​ក្នុង​ឆ្នាំ​មុន​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗនោះទៀតគឺ​អាក្រក់ឆ្ងាយណាស់ ហើយចំពោះ​ខ្ញុំ ២០២៧ គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន”។

នៅឆ្នាំ២០២៧ លោក Xi Jinping ទំនងជាចូលកាន់តំណែងអាណត្តិទីបួន ហើយប្រសិនបើនៅក្នុងបីអាណត្តិមុនរបស់គាត់ គាត់មិនអាចកសាងសមិទ្ធផលណាមួយក្នុងអំឡុងពេលកាន់អំណាចនោះ គាត់ប្រហែលជាត្រូវគិតអំពីអ្វីផ្សេងទៀត ដើម្បីបង្កើតសមិទ្ធិផល ឬកេរ្តិ៍ដំណែល។

​លោក Wu បន្តថា “បើ​ក្រឡេក​មើល​ស្ថានភាព​ចិននា​ពេល​នេះ សេដ្ឋកិច្ច​កំពុងធ្លាក់​ចុះ ប្រជាជន​មិន​សប្បាយ​ចិត្ត​ ហើយអាជីវកម្ម​អចលន​ទ្រព្យ​ហាក់​កំពុង​រលាយ។ ប្រសិនបើលោក ស៊ី ជីនពីង មិនអាចផ្លាស់ប្តូរស្ថានការណ៍ក្នុងស្រុកនៅក្នុងប្រទេសចិនបានទេ គាត់ប្រហែលជាចង់ងាកទៅរកការប្រើប្រាស់កម្លាំង ឬបង្កើតវិបត្តិពីខាងក្រៅ ដើម្បីបង្វែរការយកចិត្តទុកដាក់ក្នុងស្រុក ឬបង្ហាញដល់ប្រជាជនចិនថា លោកបានសម្រេចអ្វីមួយហើយ”។

គួរបញ្ជាក់ជាថ្មី តៃវ៉ាន់គឺ​ជា​កោះ​គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ​ដែល​ចិន​មើល​ឃើញ​ថា​ជា​កោះ​របស់​ខ្លួន។

ទោះបីជាតៃវ៉ាន់មិនដែលត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តកំពុងកាន់អំណាចក៏ដោយ ប៉ុន្តែការនាំយកតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ត្រូវបានប្រធានាធិបតី ស៊ី ជីនពីង ពណ៌នាថាជា “ផលប្រយោជន៍ស្នូលរបស់ចិន”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ តៃវ៉ាន់ អនុញ្ញាតឲ្យ ស្ត្រី ចូល រួមក្នុងវគ្គបណ្តុះបណ្តាលយោធាបម្រុង ជា លើក ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម