Connect with us

ព័ត៌មានជាតិ

កងពលតូច​ថ្មើរជើង​លេខ ៤២ យោធភូមិភាគ​៤ ត្រូវ​បន្ត​យកចិត្តទុកដាក់ លើ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ​ ៖ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ ក្រៅពី​ភារកិច្ច​ស្នូល និង ការងារ​ជំនាញ គ្រប់​បណ្តា​កងឯកភាព​ចំណុះ កងពលតូច​ថ្មើរជើង​លេខ ៤២ យោធភូមិភាគ​ទី ៤ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ ដើម្បី​ធានា​ដល់​ជីវភាព​របស់​កងទ័ព និង​គ្រួសារ បន្ថែម​លើ​ប្រាក់​គោល​របប​ដែលមាន​ស្រាប់ ពិសេស​ចូលរួម​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុងស្រុក របស់​រាជរដ្ឋាភិបាល​កម្ពុជា ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ បាន​ក្រើនរំលឹក​ជានិច្ច​ដល់​គ្រប់​អង្គភាព​ចំណុះ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​លើ​ដំណាំ សត្វ ដែលមាន​ស្រាប់ ដើម្បី​ទទួល​បាន​ផល​ល្អ អាច​ដោះស្រាយ​ការហូបចុក និង​អាច​លក់​ទៅលើ​ទីផ្សារ ដើម្បី​បង្កើន​ជីវភាព ប្រចាំថ្ងៃ​របស់​កងទ័ព​ផងដែរ។

គួរ​បញ្ជាក់​ថា ក្រុមការងារ​ត្រួតពិនិត្យ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹម​សត្វ របស់​កងពលតូច​ថ្មើរជើង​លេខ ៤២ តែងតែ​ចុះ​ពិនិត្យ និង​បង្រៀន​ពី​វិធី​ថែទាំ ដំណាំ សត្វ ឲ្យ​ទទួល​បាន​ផល​ល្អ ដល់​គ្រប់​បណ្តា​អង្គភាព​ចំណុះ ជាប្រចាំ៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម