កីឡា
កីឡាករខ្មែរ-អាមេរិក Nick Taylor ប្រាប់ថា នៅតែកំពុងរកក្លឹបថ្មី
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្មែរ-អាមេរិក Nick Taylor នៅតែកំពុងស្វែងរកក្លឹបថ្មីលេងសម្រាប់រដូវកាលថ្មី បន្ទាប់ពីរូបគេបានប្រកាសពីការចាកចេញពីក្លឹប Orlando City B នៅសហរដ្ឋអាមេរិក ហើយក៏មានព័ត៌មានលេចឡើងជាច្រើនពីភាគរយខ្ពស់ក្នុងការចូលក្លឹបនៅប្រទេសកម្ពុជា។
យប់មិញនេះ កីឡាករជម្រើសជាតិកម្ពុជា Nick Taylor បានសរសេរបង្ហោះជា Story លើផេករបស់ខ្លួនថា ៖«ខ្ញុំនៅតែកំពុងស្វះស្វែងរកគ្រប់ជម្រើសទាំងអស់សម្រាប់ក្លឹបដែលខ្ញុំនឹងលេងនាពេលខាងមុខ ហើយខ្ញុំនឹងផ្តល់ព័ត៌មានឲ្យលោកអ្នកបានដឹងនៅពេលវេលាមកដល់»។

កាលពីពីរថ្ងៃមុន Nick បានអរគុណដល់ទីក្រុង (Orlando City) ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្លួនដែលបានក្លាយជាសារលាចុងក្រោយ ហើយរូបគេកំពុងរីករាយសម្រាប់បើកទីព័រជីវិតបាល់ទាត់នៅក្លឹបថ្មី។
ការសរសេរផុសលាចុងក្រោយរូបគេត្រូវបានជីតារបស់ខ្លួនបានបង្ហាញពីសញ្ញាចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ប៉ុន្យែការផុសរបស់ជីតា ត្រូវបានលុបចោលវិញក្នុងរយៈពេលមិនដល់១ម៉ោងក្រោយ។ កន្លងមក ក៏មានព័ត៌មានខ្លះពាក់ព័ន្ធនឹងលទ្ធភាពដែលអាចចូលរួមជាមួយក្លឹបភ្នំពេញក្រោន និងបឹងកេតដែរ ប៉ុន្តែនៅមិនទាន់ព័ត៌មានផ្លូវការឡើយ។
រដូវកាល២០២២កន្លងទៅនេះ Nick Taylor លេងឲ្យក្លឹប Orlando City B ដោយបង្ហាញខ្លួន២២ប្រកួតរកបាន១គ្រាប់ ហើយក៏ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាដែលបង្ហាញខ្លួនបាន៥លើកក្នុងនោះមិត្តភាព២លើក និងក្នុងពានរង្វាន់ AFF Championship ៣លើក រកបាន១គ្រាប់ឲ្យជម្រើសជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


