កីឡា
Nick Taylor កំពុងក្លាយជាតួសំខាន់នៅក្លិប Prachuap FC ដោយលេងស្ទើរគ្រប់តំបន់
កីឡាករបាល់ទាត់ជម្រើសជាតិ កម្ពុជា Nick Taylor កំពុងក្លាយជាកីឡាករដ៏សំខាន់របស់ក្រុម PT Prachuap FC នៃលីគកំពូល ថៃ ក្រោយរូបគេទទួលបានឱកាសចូលលេងសឹងតែគ្រប់ការប្រកួត ចាប់តាំងពីផ្លាស់ទៅទីនោះនៅរដូវកាលនេះ។

កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor បានផ្លាស់ទៅចូលរួមជាមួយក្រុម PT Prachuap FC នៅរដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ២ រដូវកាល ពីឆ្នាំ ២០២៣ ដល់ ២០២៥។ ទោះទើបផ្លាស់ទៅទ្រនំថ្មីក្នុងរដូវកាលដំបូងក៏ពិតមែន ប៉ុន្តែខ្សែបម្រើប្រយុទ្ធវ័យ ២៧ ឆ្នាំ កំពុងដើរតួយ៉ាងសំខាន់ ដើម្បីជួយក្រុមនៅក្នុងក្របខណ្ឌលីគកំពូល ថៃ និងពាន Thai FA Cup។
ការចូលរួមជាមួយ PT Prachuap FC កីឡាករ Nick ត្រូវបានគ្រូបង្វឹក ដាក់ឱ្យលេងនៅ ៣ ទីតាំងផ្សេងគ្នា រួមមានខ្សែការពារឆ្វេង ខ្សែបម្រើស្លាបឆ្វេង និងខ្សែប្រយុទ្ធស្លាបស្តាំ។ នៅក្របខណ្ឌលីគកំពូល ថៃ PT Prachuap FC លេងបាន ១៧ ប្រកួត ខណៈ Nick ក៏លេងបានទាំង ១៧ ប្រកួតនោះផងដែរ ហើយភាគច្រើនជាប់ជាកីឡាករ ១១ នាក់ដំបូង។ ក្នុងលីគ Nick រួមចំណែករកបាន ១ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ២ លើក។

ដោយឡែកនៅក្នុងពាន Thai FA Cup កីឡាករ Nick បង្ហាញខ្លួនបាន ១ លើក ដោយលេង ៩០ នាទីពេញ ក្នុងចំណោមការប្រកួត ២ ប្រកួត។ ផ្អែកតាមស្ថិតិនេះ បានបង្ហាញ ថា កីឡាករជម្រើសជាតិកម្ពុជារូបនេះ កំពុងក្លាយជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុម PT Prachuap FC នៅរដូវកាលនេះ ដោយលេងសរុបបានចំនួន ១៨ ប្រកួត ពីការប្រកួតសរុបរបស់ក្លិប ២០ ប្រកួត។
សញ្ញាណវិជ្ជមានរបស់ Nick Taylor ក្នុងការចាកចេញពី កម្ពុជា ផ្លាស់ទៅលេងក្លិបនៅក្រៅប្រទេសបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារប្រវត្តិកន្លងមក ក្រៅតែអំពីរូបគេ និង Takaki Ose ដែលកំពុងលេងនៅ BG Pathum គ្មានកីឡាករ កម្ពុជា រូបណា ក្នុងសតវត្សទី ២១ នេះជោគជ័យឡើយ ដូចជា ចាន់ វឌ្ឍនាកា ផ្លាស់ទៅលីគទី ៣ ជប៉ុន និងលីគ ម៉ាឡេស៊ី, ប្រាក់ មុន្នីឧត្តម កែវ សុផេង និងធារី ចន្ថាប៉ីន ផ្លាស់ទៅលីគកំពូល ម៉ាឡេស៊ី៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


