កីឡា
Nick Taylor ដាច់សរសៃ ACL ត្រូវសម្រាករយៈពេលវែង ខណៈត្រូវអវត្តមាននៅក្រុមកម្ពុជាផងដែរ
កីឡាករជម្រើសជាតិ កម្ពុជា Nick Taylor ត្រូវសម្រាកនៅក្រៅទីលានរយៈពេលវែង បន្ទាប់ពីរងរបួសដាច់សរសៃជង្គង់ ACL អំឡុងពេលលេងឱ្យក្រុម PT Prachuap យកឈ្នះលើក្រុម Chiangrai United F.C. ១-០ ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន FA Cup កាលពីថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ កន្លងទៅ។

យោងតាមសារព័ត៌មានថៃ Ballthai បានឱ្យដឹងថា បញ្ហារបួសរបស់ Nick Taylor គឺធ្ងន់ធ្ងរ ហើយកីឡាករនឹងត្រូវសម្រាកនៅក្រៅទីលានរហូតដល់ទៅ ១០ ខែ។ ប្រការនេះមានន័យ ថា ខ្សែបម្រើប្រយុទ្ធសញ្ជាតិខ្មែរ-អាមេរិក វ័យ ២៧ ឆ្នាំ នឹងត្រូវអវត្តមានជាមួយក្រុម PT Prachuap ដល់ចប់រដូវកាល ២០២៥-២០២៦ តែម្តង។ ជាមួយគ្នានេះ ក៏នឹងត្រូវបន្តអវត្តមានដល់ដើមរដូវកាលក្រោយថែមទៀត។

បញ្ហារបួសរបស់ Nick Taylor មិនត្រឹមតែជាកង្វល់សម្រាប់ក្លិប PT Prachuap ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់មួយផងដែរសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា។ ក្រុមជម្រើសជាតិ កម្ពុជា នឹងត្រូវបាត់បង់រូបគេ ដែលជាកម្លាំងសំខាន់ម្នាក់ នៅក្នុងការប្រកួតពាន ASEAN Championship ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦។
គួរបញ្ជាក់ ថា ក្នុងពាន ASEAN Championship ក្រុមគោព្រៃកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងក្រុមឆ្លងផុតវគ្គជម្រុះ playoff រវាង ប្រ៊ុយណេ ឬ ទីម័រ៕

អត្ថបទ៖ សេម កុសល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


