កីឡា
កំពុងល្បីចាកចេញ Nick Taylor បានប្រាប់ពីស្ថានភាពរបស់ខ្លួននៅថៃ
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា Nick Taylor និង Takaki Ose កំពុងល្បីពីការចាកចេញពីលីគបាល់ទាត់កំពូលថៃ បន្ទាប់ពីកីឡាករទាំងពីរបានកំពុងលេងនៅទីនោះជាងពាក់កណ្តាលរដូវកាលហើយ។

កីឡាករ Nick Taylor បានកំពុងលេងឲ្យក្លិប PT Prachuap ហើយកីឡាករ Takaki Ose កំពុងលេងឲ្យក្លិប BG Pathum United នៃលីគបាល់ទាត់កំពូលថៃ។ កីឡាករទាំងពីរទទួលបានឱកាសលេងច្រើនដូចគ្នា ក្នុងនោះក៏រួមចំណែកជួយដល់ក្រុមឲ្យទទួលបានលទ្ធផលល្អគួរសមដែរ។ ការប្រកួតឈានចូលដល់ជើងទី២ ក៏ស្រាប់តែមានដំណឹងលេចឮពីការចាកចេញពីលីគថៃនាពេលខាងមុខ។
ជុំវិញករណីនេះ សារព័ត៌មាន«កម្ពុជាថ្មី»បានសាកសួរកីឡាករ Nick Taylor ដោយកីឡាករបានឆ្លើយថា ៖«អ្វីៗល្អប្រសើរ យើងទើបតែចាប់ផ្តើមជើងទី២។ ខ្ញុំក៏បានឃើញគេបង្ហោះច្រើនដែរពីពាក្យចចាមអារ៉ាមចាកចេញ។ ខ្ញុំគិតថា អ្វីៗនឹងល្អប្រសើរ»។

តាមពាក្យសំដីដែលបានឆ្លើយខាងលើនេះអាចជាការពិតសម្រាប់ការចាកចេញ ប៉ុន្តែកីឡាករបានបញ្ជាក់ថា អ្វីៗនឹងល្អប្រសើរ។
ពាក់ព័ន្ធនឹងមូលហេតុនៃលទ្ធភាពដែលអាចចាកចេញនោះមិនដឹងច្បាស់ឡើយ ប៉ុន្តែកីឡាករទាំងពីរ ជាពិសេស Nick Taylor តែងតែទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានញឹកញាប់។ រូបគេភាគច្រើនជាប់ជម្រើស ១១ នាក់ដំបូង និងបានក្លាយជាកីឡាករទី១រកបានគ្រាប់បាល់នៅលីគថៃក្នុងរដូវកាលនេះ។

ប្រសិនបើ កីឡាករជម្រើសជាតិទាំងពីរចាកចេញពីលីគថៃ ពួកគេអាចមានលទ្ធភាពខ្ពស់ក្នុងការចូលរួមជាមួយក្លិបចាស់របស់ខ្លួនគឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន។ យ៉ាងណា ពួកគេមិនអាចលេងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់ក្នុងស្រុកបានឡើយ ដោយសារពេលវេលានៃការដោះដូរកីឡាករត្រូវបានបិទហើយ ប៉ុន្តែពានរង្វាន់អន្តរជាតិ ជាពិសេស AFC Challenge League គឺ ពួកគេអាចលេងបាន ប្រសិនបើក្លិបចុះឈ្មោះពួកគេមុនការប្រកួត ១៥ ថ្ងៃ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


