កីឡា
Nick Taylor នឹងមកកម្ពុជារយៈពេលខ្លី ក្រោយវះកាត់សរសៃ ACL ជោគជ័យ
កីឡាករជម្រើសជាតិ Nick Taylor នឹងមកប្រទេសកម្ពុជាមួយរយៈពេលខ្លី បន្ទាប់ពីធ្វើការវះកាត់របួសដាច់សរសៃពួជង្គង់ ACL បានដោយជោគជ័យ។

កីទ្បាករកូនកាត់ខ្មែរ-អាម៉េរិក Nick Taylor បានរបួសដាច់សរសៃពួជង្គង់ ACL កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅពេលរូបគេលេងឲ្យក្រុម PT Prachuap ទទួលបានជ័យជម្នះ ១-០ លើក្រុម Chiangrai United ក្នុងជើងទី២ វគ្គ ៨ ក្រុមចុងក្រោយ និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup។
Nick Taylor បានប្រាប់«កម្ពុជាថ្មី»ថា របួសរបស់ខ្លួនត្រូវបានធ្វើការវះកាត់ដោយជោគជ័យកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦។ បន្ទាប់ពីធ្វើការវះកាត់ រូបគេនឹងធ្វើដំណើរមកប្រទេសកម្ពុជាជួបភរិយាក្នុងរយៈពេលខ្លី មុនពេលចេញទៅក្រៅប្រទេសវិញដើម្បីបន្តសម្រាកព្យាបាល។

ការសម្រាកព្យាបាលនៅក្រៅទីលានរបស់ Nick Taylor រហូតដល់ចប់រហូតកាលនេះ។ រូបគេមិនអាចជួយក្លិប និងជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ ASEAN Championship នាពាក់កណ្តាលឆ្នាំ ២០២៦ បានទេ។
Nick Taylor បានចាកចេញពីក្លិប ព្រះខ័នរាជស្វាយរៀង កាលពីចប់រដូវកាល ២០២៤-២៥ ដើម្បីចូលរួមជាមួយក្លិបរបស់ថៃ PT Prachuap ដែលបានក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមទាំងក្នុងលីគកំពូលថៃ និងពានរង្វាន់ FA Cup។ ជារឿយៗ រូបគេជាប់ជម្រើស ១១ នាក់ដំបូង និងបានក្លាយជាកីឡាករទី ១ រកបានគ្រាប់បាល់មុនគេនៅលីគកំពូលថៃនៅក្នុងរដូវកាល ២០២៥-២៦។
បន្ទាប់ពីរបួសដាច់សរសៃ ACL សមាជិករបស់ក្រុម PT Prachuap តែងតែលើកអាវលេខ ៦៧ ដែលជាលេខអាវរបស់ Nick Taylor នៅពេលពួកគេរកបានគ្រាប់បាល់ និងជាការផ្ញើសារលើកទឹកចិត្តដល់កីឡាករកម្ពុជាឲ្យឆាប់ជាសះស្បើយពីរបួស៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


