ព័ត៌មានជាតិ
កម្ពុជា រំពឹងថា អតិផរណានឹងថយមកត្រឹមរង្វង់ ៣,២ ក្នុងឆ្នាំ ២០២៣
អត្រាអតិផរណា ក្នុងឆ្នាំ ២០២៣នេះ រំពឹងថា នឹងថមថយមកវិញក្នុងរង្វង់ ៣,២ភាគរយ ដោយសារការត្រឡប់ទៅរកប្រក្រតីភាពវិញជាបណ្តើរៗនៃថ្លៃទំនិញ ជាពិសេសថ្លៃប្រេងអន្តរជាតិ។ នេះបើតាមការវាយតម្លៃរបស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច។

ក្នុងន័យនេះ ថ្លៃម្ហូបអាហារ ត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់ ៣,៣ភាគរយ ខណៈដែលថ្លៃដឹកជញ្ជូននឹងធ្លាក់ចុះប្រហែល -៣,៨ភាគរយ ដោយសារការធ្លាក់ថ្លៃប្រេងអន្តរជាតិក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ កន្លងទៅ។
អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៣នេះ នឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។
ទោះយ៉ាងនេះក្តី ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបប្រទះនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីកត្តាខាងក្រៅមួយចំនួន មានដូចជា៖ ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល, ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម, ការកើនឡើងសម្ពាធបំណុល ជាពិសេសក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងរីលូតលាស់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកលដែលនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានបង្ហាញថា នៅឆ្នាំ ២០២២ អតិផរណាបានកើនឡើងដល់ ៥,៣ភាគរយ ខ្ពស់ជាងឆ្នាំ ២០២១ ចំនួន ២,៩ភាគរយ ដែលជាចម្បងបណ្តាលមកពីកំណើនថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ក្រោមឥទ្ធិពលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងភាពរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់សកល ស្របពេលដែលតម្រូវការក្នុងស្រុកមានកំណើនជាលំដាប់៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


