សេដ្ឋកិច្ច
កម្ពុជាព្យាករថា អត្រាអតិផរណាស្ថិតក្នុងរង្វង់ ២,៤%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា អត្រាអតិផរណារបស់កម្ពុជាត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៤% នៅឆ្នាំ ២០២៦-២០២៨ ស្របគ្នាទៅនឹងនិន្នាការរឹងមាំ នៃសកម្មភាពសេដ្ឋកិច្ច ខណៈដែលថ្លៃទំនិញអន្តរជាតិនៅតែបន្តមានប្រក្រតី។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានឱ្យដឹងថា បន្ទាប់ពីអតិផរណាបានថយចុះដល់កម្រិតទាបនៅឆ្នាំ ២០២៤ (ជាមធ្យម ០,៨%) អត្រាអតិផរណារួមបានហក់ឡើងនៅដើមឆ្នាំ ២០២៥ ដោយសារមូលដ្ឋានគណនាទាប និងកំណើនថ្លៃម្ហូបអាហារ។
នៅខែមករា ឆ្នាំ ២០២៥ អត្រាអតិផរណាបានកើនឡើង ៦% ប៉ុន្តែបានថយចុះជាបន្តបន្ទាប់មកវិញដល់ ១,៦% នៅខែមិថុនា ដែលបណ្ដាលមកពីការថយកំណើនថ្លៃម្ហូបអាហារ និងការធ្លាក់ថ្លៃប្រេងឥន្ធនៈ។
របាយការណ៍របស់ NBC បង្ហាញថា កំណើនថ្លៃក្រុមម្ហូបអាហារមានកម្រិតខ្ពស់នៅខែមករា ៧,៨% ដោយសារមូលដ្ឋានគណនាទាប និងការកើនឡើងតម្រូវការខ្ពស់ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីចិន។ ទោះយ៉ាងណា កាកើនឡើងសន្សឹមៗ នៃកម្រិតថ្លៃនាគ្រាដូចគ្នា ឆ្នាំមុន បានធ្វើឱ្យកំណើនថ្លៃក្រុមម្ហូបអាហារថយចុះ ជាបន្តបន្ទាប់មក ២,៥% នៅខែមិថុនា ឆ្នាំ ២០២៥។

អត្រាអតិផរណារបស់កម្ពុជា មានកម្រិត ៣,៥% នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ បណ្ដាលមកពីកំណើនថ្លៃម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោលនយោបាយគាំទ្រ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ពោលគឺគោលនយោបាយសន្តិសុខស្បៀងគឺជារឿងសំខាន់ ដោយមិនឱ្យអត់ហូប និងមិនឱ្យទំនិញឡើងថ្លៃ។
លោកបានន្ថែមថា៖ «មិនថាកាលៈទេសៈណាទេ យើងដាច់ខាត មិនឱ្យអត់ហូប ហើយដាច់ខាតមិនឱ្យទំនិញចាំបាច់ឡើងថ្លៃទេ អញ្ចឹងយើងមើលអ្នកហូបមុនផង រួចហើយបានយើងទៅមើលថាតើយើងផលិតគ្រប់គ្រាន់សម្រាប់អ្នកហូបដែរឬទេ»។
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច AMRO ដែលមានមូលដ្ឋានៅប្រទេសសិង្ហបុរី បានព្យាករណ៍ថា សម្រាប់អត្រាអតិផរណារបស់កម្ពុជា មានទំនោរធ្លាក់ចុះ ប៉ុន្តែនៅតែមិនប្រាកដប្រជា ភាគច្រើនដោយសារការប្រែប្រួលតម្លៃម្ហូបអាហារ។
អតិផរណានៃសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៥ភាគរយនៅឆ្នាំ ២០២៥ ដោយសារតែឥទ្ធិពលមូលដ្ឋាន មុនថយទៅដល់ ២,៣ភាគរយនៅឆ្នាំ ២០២៦ ដែលស្របតាមនិន្នាការមុនជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារផ្លូវអតិផរណាមិនច្បាស់លាស់ និងការឆ្លងកាត់យ៉ាងលឿនពីតម្លៃទំនិញ ការកើនឡើងនៃតម្លៃទំនិញសកលអាចបង្កើនសម្ពាធអតិផរណា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


