ព័ត៌មានអន្ដរជាតិ
ទំនុកចិត្ត CEO សិង្ហបុរីធ្លាក់ចុះ ជុំវិញបញ្ហាម៉ាក្រូសេដ្ឋកិច្ច
ទំនុកចិត្តក្នុងចំណោមបណ្ដានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនសិង្ហបុរីបានធ្លាក់ចុះ ជាចម្បងដោយសារតែអតិផរណា និងសម្ពាធតម្លៃ ដែលបន្តដាក់បន្ទុកលើទំនុកចិត្តអាជីវកម្ម។ នេះបើតាមកាសែត The Edge Singapore។

លទ្ធផលនៃការស្ទង់មតិស្ដីពីទស្សនវិស័យនាយកប្រតិបត្តិ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ EY-Parthenon ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ទំនុកចិត្តរបស់នាយកប្រតិបត្តិទូទៅក្នុងចំណោមអ្នកឆ្លើយតបនៅសិង្ហបុរី បានធ្លាក់ចុះពី ៧២ ភាគរយ ក្នុងខែកញ្ញា ឆ្នាំ ២០២៤ មកនៅត្រឹម ៥៤ ភាគរយ។ ការស្ទង់មតិដដែល បានស្ទង់មតិទៅលើមេដឹកនាំអាជីវកម្មចំនួន ១ ២០០ នាក់ នៅទូទាំងពិភពលោក ដែលក្នុងនោះមាន ៤០ នាក់មកពីប្រទេសសិង្ហបុរី។
ការធ្លាក់ចុះភាគច្រើន បណ្ដាលមកពីបញ្ហាម៉ាក្រូសេដ្ឋកិច្ច ដូចជាក្តីបារម្ភអំពីតម្លៃ និងអតិផរណា ជាដើម។
លោក Andre Toh មន្រ្តីផ្នែកដឹកនាំការវាយតម្លៃ និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន EY ប្រចាំអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ «ការចំណាយលើប្រតិបត្តិការសកលនៅតែខ្ពស់ ហើយនេះគឺកាន់តែធ្ងន់ធ្ងរទៅៗដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចសកល ដែលនៅតែបន្តដាក់បន្ទុកលើទំនុកចិត្តមេដឹកនាំសាជីវកម្មរបស់សិង្ហបុរី»។

លើសពីនេះទៅទៀត លោក Toh បន្តថា៖ «ដោយសារសេដ្ឋកិច្ចបើកចំហ សិង្ហបុរីគឺងាយរងគ្រោះទៅនឹងវិបត្តិខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការរំខានពាណិជ្ជកម្ម ដែលកាន់តែតានតឹងទៅៗក្នុងប៉ុន្មានខែថ្មីៗនេះ»។ លោកបន្ថែមថា ប្រសិនបើបញ្ហាទាំងអស់នេះមិនស្រកស្រាន្តទេនោះ នោះ CEO នឹងបន្តប្រុងប្រយ័ត្នលើការសម្រេចចិត្តផ្សេងៗរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ជាងពាក់កណ្ដាលនៃនាយកប្រតិបត្តិសិង្ហបុរីដែលឆ្លើយតបការស្ទង់មតិ នៅតែមានសុទិដ្ឋិនិយមចំពោះការកែប្រែគំរូអាជីវកម្មរបស់ខ្លួនដោយជោគជ័យសម្រាប់ពេលអនាគត។
ជាមួយគ្នានោះ ទំនុកចិត្តរបស់នាយកប្រតិបត្តិពិភពលោក បានកើនឡើងពី ៧០,៥ ភាគរយ ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដល់ ៧៣,៥ ភាគរយ ទោះបីជាការព្រួយបារម្ភអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាឆាប់រហ័ស ការវិវត្តនៃរបៀបវារៈនិរន្តរភាព និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែមានក៏ដោយ។ ជិតពាក់កណ្តាលនៃអ្នកឆ្លើយតបទូទាំងពិភពលោករំពឹងថា បញ្ហាប្រឈមទាំងនេះនឹងកាន់តែខ្លាំងទៅៗនៅឆ្នាំ ២០២៥ នេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


