ព័ត៌មានជាតិ
អត្រាអតិផរណារបស់កម្ពុជា មានកម្រិត ៣,៥% ក្នុងឆមាសទី១
អត្រាអតិផរណារបស់កម្ពុជា មានកម្រិត ៣,៥% នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ បណ្ដាលមកពីកំណើនថ្លៃម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ។ នេះបើយោងតាម ធនាគារជាតិនៃកម្ពុជា (NBC)។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានឱ្យដឹងថា បន្ទាប់ពីអតិផរណាបានថយចុះដល់កម្រិតទាបនៅឆ្នាំ ២០២៤ (ជាមធ្យម ០,៨%) អត្រាអតិផរណារួមបានហក់ឡើងនៅដើមឆ្នាំ ២០២៥ ដោយសារមូលដ្ឋានគណនាទាប និងកំណើនថ្លៃម្ហូបអាហារ។

នៅខែមករា ឆ្នាំ ២០២៥ អត្រាអតិផរណាបានកើនឡើង ៦% ប៉ុន្តែបានថយចុះជាបន្តបន្ទាប់មកវិញដល់ ១,៦% នៅខែមិថុនា ដែលបណ្ដាលមកពីការថយកំណើនថ្លៃម្ហូបអាហារ និងការធ្លាក់ថ្លៃប្រេងឥន្ធនៈ។
របាយការណ៍របស់ NBC បង្ហាញថា កំណើនថ្លៃក្រុមម្ហូបអាហារមានកម្រិតខ្ពស់នៅខែមករា ៧,៨% ដោយសារមូលដ្ឋានគណនាទាប និងការកើនឡើងតម្រូវការខ្ពស់ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីចិន។ ទោះយ៉ាងណា កាកើនឡើងសន្សឹមៗ នៃកម្រិតថ្លៃនាគ្រាដូចគ្នា ឆ្នាំមុន បានធ្វើឱ្យកំណើនថ្លៃក្រុមម្ហូបអាហារថយចុះ ជាបន្តបន្ទាប់មក ២,៥% នៅខែមិថុនា ឆ្នាំ ២០២៥។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោលនយោបាយគាំទ្រ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ពោលគឺគោលនយោបាយសន្តិសុខស្បៀងគឺជារឿងសំខាន់ ដោយមិនឱ្យអត់ហូប និងមិនឱ្យទំនិញឡើងថ្លៃ។
លោកបានន្ថែមថា៖ «មិនថាកាលៈទេសៈណាទេ យើងដាច់ខាត មិនឱ្យអត់ហូប ហើយដាច់ខាតមិនឱ្យទំនិញចាំបាច់ឡើងថ្លៃទេ អញ្ចឹងយើងមើលអ្នកហូបមុនផង រួចហើយបានយើងទៅមើលថាតើយើងផលិតគ្រប់គ្រាន់សម្រាប់អ្នកហូបដែរឬទេ»។

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច AMRO ដែលមានមូលដ្ឋានៅប្រទេសសិង្ហបុរី បានព្យាករណ៍ថា សម្រាប់អត្រាអតិផរណារបស់កម្ពុជា មានទំនោរធ្លាក់ចុះ ប៉ុន្តែនៅតែមិនប្រាកដប្រជា ភាគច្រើនដោយសារការប្រែប្រួលតម្លៃម្ហូបអាហារ។ អតិផរណានៃសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៥ភាគរយនៅឆ្នាំ ២០២៥ ដោយសារតែឥទ្ធិពលមូលដ្ឋាន មុនថយទៅដល់ ២,៣ភាគរយនៅឆ្នាំ ២០២៦ ដែលស្របតាមនិន្នាការមុនជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារផ្លូវអតិផរណាមិនច្បាស់លាស់ និងការឆ្លងកាត់យ៉ាងលឿនពីតម្លៃទំនិញ ការកើនឡើងនៃតម្លៃទំនិញសកលអាចបង្កើនសម្ពាធអតិផរណា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


