ព័ត៌មានអន្ដរជាតិ
លោក ពូទីន រំឭកវីរភាពទ័ពសូវៀតដល់ទាហាន រុស្ស៊ី ដែលកំពុងធ្វើសឹកនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរំឭកពីវីរភាព និងភាពអង់អាចនៃកងទ័ពសូវៀត ដើម្បីបំផុសស្មារតីដល់ទាហានរបស់គាត់ដែលកំពុងធ្វើប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

លោកបានអះអាងទៀតថា កងកម្លាំងរុស្ស៊ីនឹងទទួលបានជ័យជម្នះលើអ៊ុយក្រែន ដូចអ្នកកាន់តំណែងមុនរបស់ពួកគេ ដែលបានធ្វើលើប្រទេសអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី ២ ។
ទន្ទឹមនោះ អំឡុងការប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះរបស់សូវៀតនៅសមរភូមិ Stalingrad ដែលបច្ចុប្បន្នត្រូវគេស្គាល់ថា ទីក្រុង Volgograd, លោក ពូទីន ក៏ឆ្លៀតឱកាស រិះគន់មេដឹកនាំអាល្លឺម៉ង់ផងដែរ ដែលបានជួយបំពាក់អាវុធដល់ទាហានអ៊ុយក្រែន ។

លោក ពូទីន បាននិយាយថា “ជាអកុសល ឥឡូវនេះយើងឃើញមនោគមវិជ្ជានៃលទ្ធិណាស៊ីលេចឡើងក្នុងទម្រង់បែបទំនើប ហើយវាក៏ជាការបង្ហាញជាថ្មីម្តងទៀត នៃគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខនៃប្រទេសរបស់យើង ជាពិសេសគឺការផ្ដល់រថក្រោះខ្លារខិន Leopard 2 ដល់អ៊ុយក្រែន” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


