ព័ត៌មានអន្ដរជាតិ
មេណាតូប្រាប់វិធី បើចង់ឲ្យ អ៊ុយក្រែន ឈ្នះ រុស្ស៊ី
ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខណាតូក្នុងប្រទេសជប៉ុនដើម្បីអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន លោក Jens Stoltenberg និយាយថា បើចង់ឲ្យអ៊ុយក្រែនទទួលបានជ័យជម្នះលើរុស្ស៊ី យើងត្រូវតែផ្គត់ផ្គង់អាវុធចាំបាច់ទាំងអស់ដល់រដ្ឋាភិបាលទីក្រុងកៀវ បើមិនដូច្នេះទេ ជម្លោះនេះកាន់តែបង្កបញ្ហាស្ថិរភាព និងសន្តិសុខនៅអឺរ៉ុបជាដើម ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន NHK, ប្រធានអង្គការណាតូរូបនេះបាននិយាយថា ការគាំទ្ររបស់អន្តរជាតិ មិនមែនត្រឹមតែឲ្យការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននៅស្ងៀមប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់សម្រាប់ការជួយដល់អ៊ុយក្រែនឈ្នះលើសមរភូមិប្រយុទ្ធផងដែរ ។
លោក Stoltenberg បានបញ្ជាក់ទៀតថា ការផ្តល់អាវុធ គ្រាប់រំសេវ និងឧបករណ៍ចាំបាច់ផ្សេងទៀត ក៏នឹងធានាដល់អ៊ុយក្រែនអាចរំដោះ និងដណ្តើមយកទឹកដីមួយចំនួនមកវិញផងដែរ ជាពិសេសអ៊ុយក្រែននឹងឈ្នះក្នុងនាមជាប្រទេសឯករាជ្យអធិបតេយ្យភាពនៅអឺរ៉ុប ។

ជាមួយគ្នានោះ ប្រទេសលោកខាងលិចបានសន្យារួចហើយថានឹងផ្ដល់រថក្រោះប្រយុទ្ធទំនើបៗចំនួន ១៤០ គ្រឿងដើម្បីពង្រឹងការការពារដល់អ៊ុយក្រែន ខណៈរដ្ឋាភិបាលទីក្រុងកៀវ ក៏ត្រូវការយន្តហោះចម្បាំង និងនាវាមុជទឹក ក៏ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីទប់ទល់នឹងរុស្ស៊ីផងដែរ ។
ទន្ទឹមនឹងការអំពាវនាវរបស់អ៊ុយក្រែនឲ្យផ្តល់យន្តហោះចម្បាំងទំនើបៗបន្ថែមនោះ មកទល់ពេលនេះមិនទាន់មានចម្លើយណាមួយឡើយ ជាពិសេសអាមេរិកបានប្រាប់រួចហើយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនឡើយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


