ជីវិតកម្សាន្ដ
Taew ចូលរួមអបអរអតីតមិត្តប្រុស ដែលរកបានអ្នកស្អំបេះដូង
បន្ទាប់ពីបែកគ្នាជាង ៣ឆ្នាំ ពេលនេះអតីតមិត្តប្រុសតារាស្រី Taew រកបានអ្នកស្អំបេះដូងថ្មីហើយ ដែលទំនាក់ទំនងពួកគេបានបើកបង្ហាញកាលពីចុងឆ្នាំ២០២២កន្លងទៅ ហើយថ្មីៗនេះ អ្នកទាំងពីរបានបណ្ដើរគ្នាទៅលេងប្រទេសជប៉ុនយ៉ាងផ្អែមល្ហែម។

តារាប្រុស Ton Arch អតីតមិត្តប្រុស Taew បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈជិត ៣ខែមកហើយ ក្រោយបែកគ្នាជាមួយតួឯកស្រី ព្រះម៉ែនាគី កាលពីចុងឆ្នាំ២០១៩ ដែលមិត្តស្រីរបស់លោកជាពិធីការិនីប៉ុស្តិ៍លេខ៣ ហើយជា DJ វិទ្យុមួយ នាងគឺ Zen Magicka។

ដោយឡែកពីរបីថ្ងៃនេះ Ton និងមិត្តស្រីក្រោយ បានបណ្ដើរគ្នាធ្វើដំណើរកម្សាន្តនៅលើទឹកដីជប៉ុនយ៉ាងរីករាយ និងបានបង្ហោះរូបជាច្រើនសន្លឹក បូករួមនឹងខេបសិនស្វីតៗ នៅលើបណ្ដាញសង្គម បង្អួតអ្នកគាំទ្រ។
ភ្លាមៗអ្នកគាំទ្ររាប់សិបនាក់បានចុច Like រូបថតព្រោងព្រាត និងខមិនអបអរសាទរគ្រប់ៗគ្នា ខណៈ Taew ដែលជាអតីតមិត្តស្រីក៏បានចុចរូបបេះដូងឱ្យផងដែរ ថែមទាំងចូលរួមសាទរអតីតមិត្តប្រុសដែលរកបានអ្នកស្អំបេះដូងថ្មី ជំនួសខ្លួន៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិតារាស្រីថៃ Taew ផ្ដើមពីសម្ដែង ក្លាយជាសេដ្ឋីនីលាក់មុខ
ចុចអាន៖ បវរកញ្ញា អ៊ីងហ្វា ម្ចាស់មកុដ Miss Grand ថៃ ប្រកាសបរិច្ចាគសរីរាង្គ ក្រោយពេលស្លាប់

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?