សន្តិសុខសង្គម
ក្បួនហែអ្នកតាឆ្នាំនេះធ្វើឡើងនៅខណ្ឌច្បារអំពៅមិនសូវកកស្ទះចរាចរណ៍ដូចរាល់ឆ្នាំ
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃទី៦ ខែកុម្ភៈនេះក្បួនអ្នកតាចិនដែលហែក្បួនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញពុំសូវប៉ះពាល់ដល់ការធ្វើដំណើឡើយដោយសារតែអាជ្ញាធរជួយរៀបចំសម្រួលមិនឲ្យឆ្លងចូលផ្លូវជាតិលេខ១ដូចពេលកន្លងទៅ។

លោក គុយ គឹមហ៊ាង បានបន្តថា មូលហេតុដែលមិនប៉ះពាល់ដល់ការធ្វើដំណើនោះគឺទី១ ក្បួនអ្នកតាគឺដង្ហែតែក្នុងមូលដ្ឋានដោយពុំអនុញាតិឲ្យហែរក្បួនឆ្លងខណ្ឌឡើយ។ និយាយរួមអ្នកតានៅខណ្ឌណាគឺហែនៅខណ្ឌនោះតែម្តង។
ចំពោះកម្មវិធីហែអ្នកតាវិញគឺធ្វើឡើងតែ១ថ្ងៃទេចំណែកថ្ងៃទី២តម្រូវឲ្យធ្វើនៅក្រុងតាខ្មៅខេត្តកណ្តាល។ ហើយក្បួនអ្នកតាដែលត្រូវហែវិញគឺធ្វើឡើងក្នុងសង្កាត់ចំនួនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដែលក្នុងនោះមានសង្កាត់ច្បារអំពៅទី១ ទី២ សង្កាត់ព្រែកប្រានិងសង្កាត់និរោធប៉ុណ្ណោះ។

ក្នុងនោះដែរលោកនាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅក៏សុំអធ្យាស្រ័យដល់អ្នកធ្វើដំណើដែលជួបប្រទះក្បួនអ្នកតាហែតាមដងផ្លូវព្រោះអាចកកស្ទះចរាចរណ៍ទំរាំតែក្បួនទៅផុត។ ដូច្នេះសូមមេត្តាបង្វៀងផ្លូវតាមការបញ្ចៀសចរាចរណ៍ពីសមត្ថកិច្ចតាមដងផ្លូវ។ ទោះជាយ៉ាងណាក៏ពុំមានបាតុភាពអ្វីពីសំណាក់អ្នកចូលរួមហែក្បួនផងដែរ៕

អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


