កីឡា
ដំណើរផ្លូវប្ដូរម្ចាស់ក្លិប Man Utd ៖ ការដេញថ្លៃ នឹងត្រូវកំណត់នៅសប្ដាហ៍ក្រោយ
ម្ចាស់ក្លិប លោក Avram និង លោក Joel Glazer បានដាក់លក់ក្លិប Manchester United កាលពីខែវិច្ឆិកា ឆ្នាំមុន ហើយលោក Sir Jim Ratcliffe ស្ថិតក្នុងចំណោមភាគីដែលចាប់អារម្មណ៍ក្នុងការចូលកាន់តំណែងនៅ Old Trafford។

Manchester United រំពឹងថា នឹងដាក់សំណើដេញថ្លៃនៅសប្ដាហ៍ក្រោយ ដើម្បីគ្រប់គ្រងក្លិបពីម្ចាស់ដើមត្រកូល Glazers នេះបើយោងតាមរបាយការណ៍។
ទោះជាយ៉ាងណាក៏ដោយ សហប្រធាន លោក Avram និងលោក Joel Glazer ទំនងជាមានការខកចិត្តដោយសារសំណើជាផ្លូវការត្រូវបានកំណត់ថា នឹងកាត់បន្ថយតម្លៃដែលស្នើសុំរបស់ពួកគេចន្លោះពី ៦ ពាន់លានផោន ទៅ ៨ ពាន់លានផោន។ ការដេញថ្លៃដំបូងទំនងជាស្ថិតនៅក្នុងតំបន់ ៤ ពាន់លានផោន ហើយមានការចាប់អារម្មណ៍ពីសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា អាស៊ី និងប្រទេសជិតខាង។
លោក Sir Jim Ratcliffe ដែលជាមហាសេដ្ឋីមានបំផុតនៅចក្រភពអង់គ្លេស គឺជាមនុស្សដែលអាចមានភាគរយខ្ពស់ក្នុងការចូលកាន់តំណែងនៅ Old Trafford បន្ទាប់ពីលោកបានបញ្ជាក់ថា លោកបានចាប់ផ្ដើមដំណើរការ នៃការប៉ុនប៉ងទិញយកក្លិបនេះ។ The Raine Group ដែលជាធនាគារវិនិយោគរបស់អាមេរិកកំពុងសម្របសម្រួលការលក់សម្រាប់គ្រួសារត្រកូល Glazer ដែលបានទិញ United ក្នុងការទិញតម្លៃ ៧៩០ លានផោន តាំងពីឆ្នាំ ២០០៥។

មហាសេដ្ឋីអាមេរិក បានប្រកាសថា ក្លិបនឹងដាក់លក់កាលពីខែវិច្ឆិកាឆ្នាំមុន ដោយនិយាយថា ពួកគេកំពុងស្វែងរក”ការវិនិយោគថ្មីទៅក្នុងក្លិប ការលក់ ឬប្រតិបត្តិការផ្សេងទៀត”។ នេះបានជំរុញឲ្យមានការកើនឡើងយ៉ាងខ្លាំង នៃតម្លៃភាគហ៊ុនរបស់ United ដោយក្លិបមានតម្លៃ ៣ ពាន់លានផោន នៅលើផ្សារហ៊ុនញូវយ៉ក មានន័យថា ការដេញថ្លៃនៅក្នុងតំបន់ចំនួន ៤ ពាន់លានផោន នឹងសមហេតុផលសម្រាប់ការកាន់កាប់ពេញលេញ។
ទោះជាយ៉ាងណាក៏ដោយ Mail កាលពីថ្ងៃអាទិត្យបានអះអាងថា Glazers សង្ឃឹមថា នឹងអាចរកប្រាក់បានរហូតដល់ ៨ ពាន់លានផោន ពីការលក់នេះ ប្រហែលជាសង្ឃឹមថា សង្គ្រាមដេញថ្លៃ នឹងផ្ទុះឡើងរវាងភាគីដែលចាប់អារម្មណ៍ជាច្រើន៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


