Connect with us

កីឡា

Rooney ចុចឈ្មោះខ្លួនឯងល្អជាង Neymar, Haaland, Aguero

បានផុស

នៅ

វីរបុរសរបស់ Manchester United លោក Wayne Rooney បានចុចឈ្មោះខ្លួនឯង ជាកីឡាករល្អជាង Neymar Jr., Erling Haaland, Sergio Aguero និងខ្សែប្រយុទ្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Wayne Rooney

នៅក្នុងកិច្ចសម្ភាស​​ជាមួយ Champions League លោក Rooney បានចាត់​ទុក​ខ្លួនឯង ល្អជាង Luis Suarez, Harry Kane, Del Piero, Neymar, Sergio Aguero, Zlatan Ibrahimovic, Robert Lewandowski និង Erling Haaland ប៉ុន្តែចុងក្រោយ​លោក បានជ្រើសរើសយក Kylian Mbappe ជា​កីឡាករ​ល្អជាង​ខ្លួន​វិញ។

សូម​រម្លឹកពីអតីតកាល លោក Rooney ត្រូវបានគេចាត់ទុក ជាកីឡាករដ៏ជោគជ័យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រ​របស់​ក្លិប​បិសាច​ក្រហម​ Man UTD។ បច្ចុប្បន្នលោកនៅតែកាន់កាប់កំណត់ត្រា ជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតឱ្យក្រុមបិសាចក្រហម ពោលគឺចំនួន ២៥៣ គ្រាប់៕

Wayne Rooney

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម