Connect with us

កីឡា

Man Utd ជិតយក​បាន​ខ្សែប្រយុទ្ធវ័យក្មេង Zirkzee

បានផុស

នៅ

ក្លិប Manchester United ជិតឈាន​ដល់បញ្ចប់កិច្ចព្រមព្រៀងតម្លៃ៣៣.៧លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Joshua Zirkzee ពីក្លិប Bologna របស់ប្រទេសអុីតាលី។

បន្ទាប់ពីការពិភាក្សាបានដំណើរការយ៉ាងល្អរវាងក្លិប និងកីឡាករ គេរំពឹងថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Zirkzee នឹងផ្លាស់មកក្លិប Man Utd ក្នុងពេលឆាប់ខាងមុខ។ ខ្សែប្រយុទ្ធរូប​នេះគ្រោងនឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិប ដូច្នេះកុងត្រារបស់គេមានសុពលភាពរហូតដល់ឆ្នាំ២០២៩ ជាមួយនឹងការទទួលបានលក្ខខណ្ឌពិសេសបន្ថែមទៀត។

កីឡាករ Zirkzee បានចូលរួមជាក្រុមជម្រើសជាតិហុល្លង់ ហើយជួយឲ្យក្រុមមួយនេះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Euro ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានបរាជ័យក្រោមថ្វីជើងក្រុមអង់គ្លេស។ ស្របពេលនេះក្លិប Man Utd ក៏បានសម្លឹងឃើញក្នុងនាំយកខ្សែការពារសញ្ជាតិហុល្លង់កីឡាករ Matthijs de Ligt ធ្លាប់ជាអតីតសិស្សរបស់លោក Erik ten Hag។

ក្លិបបិសាចក្រហម Man Utd បានរៀបចំផែនការជាស្រេចក្នុងការរៀបចំរុះរើសកីឡាករមួយចំនួនដើម្បី​រៀបចំក្រុមឲ្យមានភាពល្អសម្រាប់​រដូវ​កាល​ថ្មី៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម