កីឡា
Hojlund រីករាយខ្លាំងក្រោយរកបានគ្រាប់បាល់ដំបូងនៅ Premier League
ខ្សែប្រយុទ្ធ Rasmus Hojlund ជាសមាជិកដ៏សំខាន់មួយរូបដែលរកបានគ្រាប់បាល់ជ័យជម្នះកាលពីយប់មិញក្នុងជំនួប Manchester United លើក្រុមឡើងជើង Aston Villa ដោយលទ្ធផល ៣-២។

Rasmus Hojlund បាននិយាយថា ៖«ទោះបីវាមានរយៈពេលខ្លីមែន តែខ្ញុំសប្បាយចិត្ត។ ខ្ញុំជាបុរសដែលរីករាយបំផុតដែលមើលឃើញពីអបអរសាទរជ័យជម្នះនេះ។ ការជឿជាក់របស់យើងនៅតែមានរហូតដល់ទីបញ្ចប់។ យើងបានបង្ហាញឆន្ទៈនិងការតាំងចិត្តខ្ពស់ថ្ងៃនេះ។ ខ្ញុំធ្លាប់រកបានគ្រាប់បាល់នៅ Champions League យូរហើយ តែខ្ញុំមិនទាន់រកបានគ្រាប់បាល់នៅ Premier League។ ខ្ញុំសប្បាយចិត្តដែលបានទទួលជម្រើសដំបូង។ ឥឡូវនេះសង្ឃឹមថា ខ្ញុំអាចបង្កើតវាបាន។ ខ្ញុំសប្បាយចិត្តសម្រាប់ការវាយបកដ៏អស្ចារ្យ»។

ខ្សែប្រយុទ្ធ Rasmus Hojlund បានរងសម្ពាធខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីរកមិនបានគ្រាប់បាល់សោះសម្រាប់ក្រុម Manchester United នៅ Premier League ចាប់តាំងពីចាកចេញពី Atalanta។ ខ្សែប្រយុទ្ធរូបនេះរកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៦លើកនៅពាន Champions League ប៉ុន្តែនៅលីគកំពូលអង់គ្លេសទើបតែរកបានគ្រាប់បាល់ដំបូងក្នុងការបង្ហាញខ្លួន១៥លើក។
ជ័យជម្នះយប់មិញនេះជាជ័យជម្នះលើកដំបូងរបស់ក្រុម Man Utd ក្រោយការប្រកួត៤លើកចុងក្រោយគឺពួកគេមិនទាន់ស្គាល់ជ័យជម្នះ បន្ទាប់ពីចាញ់៣ និងស្មើ១។ ៣ពិន្ទុទល់នឹងក្រុម Aston Villa បិសាចក្រហមបានឡើងទៅកាន់ចំណាត់ថ្នាក់ទី៦។ ការប្រកួតបន្ទាប់របស់ពួកគេនៅលើទឹកដី Nottingham Forest ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


