កីឡា
លើកទី១ ក្នុង៥០ឆ្នាំចុងក្រោយ Man Utd ចាប់ផ្ដើមរដូវកាលអន់បំផុត
ក្លិបបិសាចក្រហម Manchester United ធ្វើមិនបានល្អទេក្នុងរដូវកាលនេះ ក្រោយចាប់ផ្ដើមការប្រកួត៧លើកដំបូងក្នុងលីគកំពូលអង់គ្លេស ពួកគេស៊ុតបញ្ចូលទីបាន៥គ្រាប់ និងរកបាន៨ពិន្ទុប៉ុណ្ណោះ។

ចំពោះការស៊ុតបញ្ចូលទី៥គ្រាប់ក្នុងការប្រកួត៧លើកដំបូងគឺជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លិប Manchester United ចាប់តាំងពីរដូវកាលឆ្នាំ ១៩៧៣-៧៤ ក្នុងក្របខណ្ឌ Premier League ហើយនោះក៏ជាពេលវេលាចុងក្រោយដែលពួកគេបានធ្លាក់ទៅលីគទី២។ Man Utd ជាក្រុមដំបូងគេដែលមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹងក្លិប Aston Villa នៅរដូវកាលនេះ ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃអាទិត្យ។
លើកចុងក្រោយដែល ក្លិប Man Utd ស៊ុតបញ្ចូលទីបានតិចជាង៥គ្រាប់ ក្នុងការប្រកួត៧លើកគឺនៅក្នុងរដូវកាល ១៩៧២-៧៣ ក្រោយប្រកួតបាន៧ប្រកួតស្មើ៤ ចាញ់៣ ស៊ុតបាន៤គ្រាប់ និងរបូតវិញ៩គ្រាប់ ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៨ក្នុងតារាងពិន្ទុ។ រដូវកាលបន្ទាប់ ពួកគេរកបាន៦គ្រាប់ក្នុង៧ប្រកួតដំបូង ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២១ ត្រូវបានកាត់ទៅលីគទី២។

ចំពោះលទ្ធផលចាប់ផ្ដើមការប្រកួតបើករដូវកាលដំបូងមិនល្អបែបនេះមិនមានតែលោក Ten Hag ទេ ខណៈរដូវកាលឆ្នាំ ១៩៨៩-៩០ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ក្រុម Man Utd រកបានតែ៧ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត៧លើកដំបូង និងបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ១៣។
បច្ចុប្បន្នក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Erik Ten Hag កំពុងឈរនៅលេខរៀងទី១៤ ដោយមាន៨ពិន្ទុ ខិតទៅជិតតំបន់កាត់ចោល ស្របពេលក្លិបធំៗផ្សេងទៀតដូចជា Liverpool, Chelsea, Man City, Arsenal និង Tottenham សុទ្ធតែស្ថិតក្នុងលំដាប់កំពូលទាំង៧៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


