ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនរកឃើញថា សរសៃសូត្រខ្មែរអាចយកទៅផលិតជាគ្រឿងសម្អាងរក្សាផ្ទៃមុខបាន
វិនិយោគិនជប៉ុន បានបញ្ជាក់ថា សរសៃសូត្រខ្មែរមានសារជាតិប្រូតេអ៊ីនខ្ពស់ដែលអាចយកទៅផលិតជាគ្រឿងសម្អាងថែ រក្សាផ្ទៃមុខបានប្រកបដោយគុណភាព។ ក្នុងនោះ ក្រុមហ៊ុនជប៉ុនក៏ស្នើសុំលោករដ្ឋមន្ត្រីក្រសួងកសិកម្មជួយពន្លឿនការរៀបចំវិញ្ញាបនបត្របញ្ជាក់ប្រភពដង្កូវនាង និងសរសៃសូត្រឲ្យបានឆាប់។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី៦ ខែកុម្ភៈ លោក តាកាហាស៊ី ហ្វូមៀគី (TAKAHASHI FUMIAKI) ប្រធានសមាគមវិនិយោគិនជប៉ុននៅកម្ពុជា បានលើកឡើងថា «វិនិយោគិនជប៉ុនបានសិក្សាអំពីសរសៃសូត្រខ្មែរ ហើយរកឃើញថា សរសៃសូត្រខ្មែរមានសារជាតិប្រូតេអ៊ីនប្រកបដោយគុណភាព ដែលអាចយកទៅផលិតជាគ្រឿងសម្អាងរក្សាផ្ទៃមុខឲ្យក្មេងជាងវ័យបាន»។
វិនិយោគិនជប៉ុន ក៏បានស្នើសុំលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយពន្លឿនការរៀបចំវិញ្ញាបនបត្របញ្ជាក់ប្រភពដង្កូវនាង និងសរសៃសូត្រឲ្យបានឆាប់ផងដែរ។ លោក ឌិត ទីណា បានទទួលយកសំណើនេះ និងសន្យាជួយសម្រួលដំណើរការរៀបចំវិញ្ញាបនបត្រជូនភាគីជប៉ុន ដើម្បីបញ្ជាក់ពីប្រភពនៃដង្កូវនាង និងសរសៃសូត្រខ្មែរឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

បន្ថែមពីនេះ លោកប្រធានសមាគមវិនិយោគិនជប៉ុននៅកម្ពុជា បានឲ្យដឹងដែរថា ក្រៅពីការសិក្សាលើសរសៃសូត្ររបស់កម្ពុជា គឺវិនិយោគិនជប៉ុន ក៏បានវិនិយោគលើវិស័យវារីវប្បកម្មដែរ ដោយជប៉ុនបានបោះទុនចិញ្ចឹមត្រីទីឡាព្យា ដើម្បីធ្វើយ៉ាងណាឲ្យសាច់ត្រីមានគុណភាពខ្ពស់ ហើយអាចបរិភោគឆៅបាន ស្របតាមស្តង់ដារបស់ជប៉ុន។
លោក បញ្ជាក់ថា បច្ចុប្បន្ន ត្រីទីឡាព្យាដែលក្រុមហ៊ុនជប៉ុនបានចិញ្ចឹមកំពុងតែចរាចរយ៉ាងមមាញឹកនៅលើទីផ្សារកម្ពុជា និងកំពុងតែឈានទៅពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។
ជាការឆ្លើយតប លោក ឌិត ទីណា បានថ្លែងអំណរគុណដល់វិនិយោគិនជប៉ុនដែលបានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានថ្លែងថា ការវិនិយោគដោយផ្ទាល់របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា គឺជាគំរូមួយដ៏ប្រសើរសម្រាប់អ្នកវិនិយោគបរទេសដទៃទៀត ហើយក្នុងនាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកនៅតែបន្តលើកទឹកចិត្តចំពោះការវិនិយោគដោយផ្ទាល់នេះ ដើម្បីការរីកចម្រើនក្នុងវិស័យកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


