ព័ត៌មានអន្ដរជាតិ
ក្មេងៗបាត់បង់អត្តសញ្ញាណរាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីនៅ តួកគី
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី កាលពីវេលាទាបភ្លឺ នាថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយបានបន្សល់ទុកនូវកូនក្មេងជាច្រើនឲ្យនៅកំព្រា ។

សូមជម្រាបថា ក្មេងៗរាប់រយនាក់បាត់បង់អត្តសញ្ញាណ ព្រោះគ្មានឈ្មោះ និងគ្មានឪពុកម្ដាយមកទទួលនៅមន្ទីរពេទ្យ ហើយក្នុងចំណោមនោះមានទារកទើបនឹងកើតផងដែរ ។
ក្រៅពីមន្ទីរពេទ្យ Adana មន្ទីរពេទ្យផ្សេងសុទ្ធតែត្រូវបំផ្លាញដោយគ្រោះរញ្ជួយដីអស់គ្មានសល់ យោងតាមមន្ទីរពេទ្យ Adana បានឲ្យដឹងថាក្មេងៗត្រូវក្រុមជួយសង្គ្រោះបញ្ជូនមកមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់បាក់ស្រុតអគារ ពួកគេរងរបួសជាំមុខជាំខ្លួន អ្នកខ្លះបាក់ឆ្អឹងឈាមស្រោចប្រាណទាមទារការយកចិត្តទុកដាក់ខ្លាំងពីគ្រូពេទ្យ ។

បើតាមមន្ត្រីសុខាភិបាលទួរគីបានឲ្យដឹងថា នៅទូទាំងតំបន់គ្រោះមហន្តរាយរបស់ប្រទេសនេះ បច្ចុប្បន្នមានកុមាររបួសជាង ២៦០ នាក់ដែលពួកគេមិនអាចកំណត់អត្តសញ្ញាណបាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ទារកទើបកើត១៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅតួកគី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


