Connect with us

សេដ្ឋកិច្ច

វៀតណាម ចាយលុយជាង ១ ពាន់លានដុល្លារ ទិញគ្រាប់ស្វាយចន្ទីឆៅពី កម្ពុជា

បានផុស

នៅ

ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​កម្ពុជា​បាន​រាយការណ៍​ថា ប្រទេស​វៀតណាម​បាន​នាំ​ចូល​គ្រាប់​ស្វាយចន្ទី​ឆៅ​ពី​កម្ពុជា​ក្នុង​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យនេះបានឲ្យដឹងថា នៅឆ្នាំ ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧ ម៉ឺនតោន ដែលមានតម្លៃ ១.០៧ ពាន់លានដុល្លារទៅកាន់ទីផ្សារបរទេស ហើយ ៩៨.៥ ភាគរយនៃតម្លៃនាំចេញបានមកពីទីផ្សារវៀតណាម ។

ទន្ទឹមនោះ សមាគមស្វាយចន្ទីវៀតណាមបាននិយាយថា កាលពីឆ្នាំមុន វៀតណាមក៏បាននាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន ១.៩ លានតោនផងដែរ ខណៈការ​នាំ​ចូល​ពី​ប្រទេស​មួយ​ចំនួន​រួម​ទាំង​កម្ពុជាផងនោះ ​មាន​តម្លៃ​សរុប ២.៦៦ ពាន់​លាន​ដុល្លារ ។

បន្ថែមពីនេះ វៀតណាមក៏ជាប្រទេស​កែច្នៃ​ការ​នាំ​ចូល​គ្រាប់​ស្វាយចន្ទី​ឆៅ​ជា​ច្រើនផងដែរ ខណៈ​បន្ទាប់ពីកែច្នៃរួច ប្រទេសនេះនឹង​ធ្វើការនាំ​ចេញ​ម្ដង​ទៀត ។ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៥១៤,៦៩៩ តោន ដែលមានតម្លៃ ៣.០៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ប៉ុន្តែចំនួននេះគឺធ្លាក់ចុះ ១២.៦ ភាគរយជាបរិមាណ និង ១៦ ភាគរយជាតម្លៃធៀបនឹងឆ្នាំ ២០២១ ។

នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានផ្ទៃដីដាំដុះស្វាយចន្ទីប្រហែល ៣០ ម៉ឺនហិកតា ជាមួយនឹងទិន្នផលគ្រាប់ឆៅអាចបំពេញបានប្រហែល ៣០ ភាគរយនៃតម្រូវការរបស់អ្នកកែច្នៃ ។ ទោះយ៉ាងណា តំបន់ដាំស្វាយចន្ទីបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកសិករជ្រើសរើសដំណាំផ្សេងទៀតដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចប្រសើរជាងមុន ។

ជាចុងក្រោយ សមាគមនាក៏បានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វាយតម្លៃអំពីស្ថិរភាព និងផែនការរយៈពេលវែងនៃតំបន់ដាំដុះស្វាយចន្ទី ហើយសមាគម​ក៏​បាន​ស្នើ​អភិវឌ្ឍ​តំបន់​សម្ភារៈ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា និង​ឡាវ​ភាគ​ខាង​ត្បូងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ កុមារ តំណាងធនធានសក្ដានុពលរបស់ជាតិ ដែលនឹងបន្តវេននាអនាគត

ព័ត៌មានជាតិ៣៧ នាទី មុន

សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការ​កែលម្អរមណីយដ្ឋានបឹងកន្សែង

ជីវិតកម្សាន្ដ៤៥ នាទី មុន

ឈានដល់វ័យ ៤៣ ឆ្នាំ គ្រាន់តែប្ដូរម៉ូដសក់ថ្មី តួនាងឡាំយ៉ង ប្លែកមើលសឹងមិនស្គាល់

អាជីព៤៩ នាទី មុន

ផ្លាស់ប្តូរជីវិតពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋានដោយសារជំនាញបច្ចេកទេស

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់កុមារនៅអង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

កីឡា៥ ម៉ោង មុន

លើកនេះដាច់ស្រឡះ អេ អាំម៉ារីន ផ្តួល ឡុង សំណាង ទឹក២ គ្រងខ្សែក្រវាត់ KKF

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

Sokha Hotels

ព័ត៌មានពេញនិយម