Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ឲ្យពិភពលោកដក រុស្ស៊ី ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកនឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើនការដាក់សម្ពាធលើរុស្ស៊ី ជាពិសេសលើប្រព័ន្ធហិរញ្ញវត្ថុ ខណៈលោកបានអំពាវនាវដល់ពិភពលោក ដាក់រុស្ស៊ីឲ្យនៅឯកោក្នុងប្រព័ន្ធមួយនេះ ។

នៅក្នុងសារតាមវីដេអូមួយកាលពីថ្ងៃអាទិត្យ Zelensky និយាយថា អ្វីៗទាំងអស់របស់រុស្ស៊ីដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ជាពិសេសគឺហិរញ្ញប្បទានរបស់រុស្ស៊ី ត្រូវតែកាត់ផ្ដាច់ចេញពីពិភពលោក ។

ទន្ទឹមនោះ លោក Zelensky ​ក៏​បានបញ្ជាក់​ដែរ​ថា អ៊ុយក្រែន​​ និងសម្ព័ន្ធមិត្តលោកខាងលិច ក៏នឹង​ដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតផងដែរ លើ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ។

ការ​លើក​ឡើង​របស់​លោក Zelensky បាន​កើត​ឡើង ​ស្របពេល​ដែលទី​ក្រុង​មូស្គូ​កំពុង​បង្កើន​ការ​វាយលុក​របស់​ខ្លួនទាំង​នៅខាង​ក្នុង និង​ជុំវិញតំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ជាពិសេសរុស្ស៊ី​កំពុង​ព្យាយាម​ដណ្តើម​កាន់កាប់​ទីក្រុង Bakhmut ដែល​ជា​បន្ទាយ​ដ៏រឹងមាំ​របស់​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត​នៃសាធារណរដ្ឋ Donetsk ៕

ប្រែសម្រួលដោយ ៖ នាង រនតៈ

ប្រភព ៖ NHK

ចុចអាន ៖ លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម