Connect with us

ព័ត៌មានជាតិ

​ផលស្រូវ ៧ តោន ក្នុង១ ហិកតា តាមតំបន់នៅខេត្តកំពង់ធំ

បានផុស

នៅ

ខេត្តកំពង់ធំក៏ជាខេត្តមួយមានសក្ដានុពលផលិតស្រូវបានច្រើនចន្លោះពី ៦០ ទៅ ៧០ ម៉ឺនតោន ក្នុងមួយឆ្នាំ។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា តំបន់ខ្លះក្នុងខេត្តកំពង់ធំ​អាច​ផលិតស្រូវ​បាន ៧ តោន ក្នុង១ ហិកតា ដោយផ្អែកទៅលើកត្តាដី​ កត្តាពូជ និងអាកាសធាតុ ព្រមទាំងការថែទាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ជាមធ្យការដាំដុះ​ស្រូវរបស់ពលរដ្ឋក្នុងខេត្ត​កំពង់ធំ​បាន ៤ តោន ក្នុង១ ហិកតា ប៉ុន្តែនៅតំបន់ខ្លះក្នុងខេត្តកំពង់ធំ គឺអាចទទួលបានទិន្នផលលើសនេះ គឺ ៧ តោន ជាពិសេសស្រូវប្រាំង។

​ផ្ទៃដីដាំដុះសម្រាប់​ដំណាំស្រូវក្នុងខេត្តកំពង់ធំមាន ​២៥៣ ពាន់ហិកតា។ ក្នុង​ខេត្ត​មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រគុណភាពស្រូវ​ដូចជាឡសម្ងួត និងសមត្ថភាពនៃការសម្ងួតជាដើម។ ​ខេត្តកំពង់ធំ មានសមត្ថភាពផលិតស្រូវបាន ៦០ ទៅ ៧០ ម៉ឺន​តោន​​ក្នុងមួយឆ្នាំ ដែលជាទំហំបម្រុងនាំចេញបានរហូតដល់ ៥០ ម៉ឺនក្នុងមួយឆ្នាំ។

ដីនៅខេត្តកំពង់ធំ ចែកជាពីរសណ្ឋានដាច់ដោយឡែកនៅផ្នែក​ខាងលើថ្នល់ជាតិលេខ ៦ គឺជាដីដែលសមស្របទៅនឹងដំណាំ កសិឧស្សាហកម្ម។

ដោយឡែកនៅផ្នែកខាងក្រោមថ្នល់ជាតិ​ ដែលលាតសន្ធឹងរហូតទៅដល់ទំនាបបឹងទន្លេសាប​ គឺជាផ្ទៃដីដែលសមស្របទៅនឹងដំណាំស្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣៩ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម