Connect with us

កីឡា

ហ្វីលីពីន​​ដាក់​​គោល​​ដៅ​​​​លេខ​​៤​​ក្នុង​​តារាង​​មេដាយ​​ស៊ីហ្គេម​​នៅ​​កម្ពុជា​

បានផុស

នៅ

គណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីន​បាន​ដាក់​គោល​ដៅ​យក​ចំណាត់​ថ្នាក់លេខ​៤​នៃ​តារាង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

លោក Abraham Tolentino ប្រធានគណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីន (POC) ថា ​ឆ្នាំ២០២៣​នេះ​ជា​ពេល​វេលា​​ដ៏​មមាញឹក​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​របស់​ហ្វីលីពីន ដោយសារ​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​​ប្រកួត​​បាល់ទះ​ពិភព​លោក​ FIBA World Cup, ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​ពិភព​លោក​នារី (FIFA Women’s World Cup) ​នៅ​ប្រទេស​នូវែល​សេឡុង​, ការ​ប្រកួត​ជម្រុះ​​កីឡា​អូឡាំពិក​នៅ​ប្រទេស​បារាំង ឆ្នាំ​២០២៤, ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ នៅ​ចិន និង​ការ​ប្រកួត​កីឡា Asian Indoor and Martial Arts Games លើក​ទី​៦​​នៅ​ថៃ​ជា​ដើម។

ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា POC ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ឈ្នះ​មេដាយ​ឆ្នាំ​២០២៣​នេះ។ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ដាក់​វិញ្ញាសា​ច្រើន​ដែល​​កីឡា​ខ្លះ​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ៗ​​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​មេដាយ។

លោក​និយាយ​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា យើង​នឹង​មិន​បាន​ចំណាត់​ថ្នាក់​លេខ​១​ទេ ដោយ​ផ្អែក​លើ​រូប​មន្ត​ដែល​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ដាក់ ប៉ុន្តែ​តាម​ការ​ព្យាករ ​​យើង​​ដាក់​គោល​ដៅ​ទាប​បំផុត​លេខ​៤ ឬ​លេខ​៣ ឬ​លេខ​២​ដែរ»។

កីឡាការិនី​ម្ចាស់​មេដាយ​មាស​លើក​ទម្ងន់​​អូឡាំពិក Hidilyn Diaz, ម្ចាស់​មេដាយ​សំរឹទ្ធ​អត្តលកម្ម​ពិភព​លោក EJ Obiena, ម្ចាស់​មេដាយ​មាសកាយ​សម្ព័ន្ធ​ពិភព​លោក Carlos Yulo និង​អត្តពលិក​ឆ្នើម​ៗ​ជា​ច្រើន​ទៀត​​រាប់​ទាំង​ប្រដាល់​សកល និង​លើក​ទម្ងន់​ទំនង​ជា​ដើម​ត្រូវ​បាន​រំពឹង​ថា នឹង​ចូល​រួម​ប្រកួត​ស៊ីហ្គេម នៅ​កម្ពុជា​ដែរ។

កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដែល​មាន​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​​បាន​សម្រេច​ដាក់​កីឡា​ចំនួន​​៣៦​ប្រភេទ និង​កីឡា​​សម្តែង​១​​ប្រភេទ​ដែល​​មាន​​ ​វិញ្ញាសា​​​​​​ចំនួន​៥៨១ (ស្មើ​មេដាយ​មាស៥៨១ មេដាយ​ប្រាក់៥៨១ និង​មេដាយ​សំរឹទ្ធ ៥៨១ ក្នុង​នោះ​​កីឡា​ខ្លះ​មាន​មេដាយ​សំរឹទ្ធ​ស្ទួន)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម