ព័ត៌មានជាតិ
ក្រុមហ៊ុនអចលនទ្រព្យធំៗពីរចុះកិច្ចព្រមព្រៀងសហការលក់គម្រោងខុនដូយក្សរួមគ្នា
ក្រុមហ៊ុនអចលនទ្រព្យ អាយ ភីន រៀល អ៊ីស្ទេត ឯ.ក និងក្រុមហ៊ុនអចលនទ្រព្យ អេ1 រៀលីធី អ៊ិនវេសម៉ិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ”ភាពជាដៃគូលក់គម្រោងអចលនទ្រព្យ” នាព្រឹកថ្ងៃទី១៣ខែកមរាឆ្នាំ២០២១ នៅសាលគម្រោងខុនដូ Morgan Enmaison។

តាមរយៈកិច្ចព្រមព្រៀងនេះ អាយភីន និង អេ1 នឹងធ្វើយុទ្ធសាស្ត្រទីផ្សាររួមគ្នាដើម្បីពន្លឿនការលក់ខុនដូក្នុងគម្រោង Morgan Enmaison ដែលមានទីតាំងស្ថិតនៅលើផ្លូវមេគង្គ ក្នុងសង្កាត់ជ្រោយចង្វា ធ្វើដំណើរពីរង្វង់មូលជ្រោយចង្វាត្រឹមរយៈពេល៥នាទី។


ក្នុងសន្និសីទសារព័ត៌ប្រកាសភាពជាដៃគូផ្លូវការ លោក គួន យី នាយកប្រតិបត្តិក្រុមហ៊ុនហ៊ុន អាយភីន បានអះអាងថា បេសកកម្មរបស់ អាយភីន គឺផ្តល់សេវាកម្មលក់គម្រោងអចលនទ្រព្យជូនអតិថិជនជាមួយនឹងតម្លៃសមរម្យ ទីតាំងប្រកបដោយសក្តានុពលដែលធានាបាននូវការរីកចំរើនជានិច្ចនិរន្តន៍។

ស្ថាបនិកដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យច្រើនឆ្នាំរូបនេះបន្ថែមថា ការចាប់ដៃគូជាមួយក្រុមហ៊ុន អេ1 ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រនាពេលនេះគឺដើម្បីធានាបានថា ការលក់គម្រោងខុនដូ Morgan Enmaison នឹងសម្រេចបានតាមគោលដៅ១០០ភាគរយ។

“ខ្ញុំសម្លឹងឃើញផលវិជ្ជមានពីរធំៗក្នុងកិច្ចព្រមព្រៀងនេះ ទីមួយក្រុមការងារ អាយភីន និង អេ1 នឹងបានធ្វើការរួមគ្នាក្នុងការផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងការលក់អចលទ្រព្យជូនអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនោះទៅទៀតក្រុមការងារទាំងសងខាងនឹងមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងវិស័យនេះ។ ទីពីរ ការចាប់ដៃគ្នានេះយើងបានជ្រើសយកការលក់គម្រោង Morgan Enmaison ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យធំ ធ្លាប់ទទួលបានជោគជ័យលើគម្រោងអាគារខុនដូជាច្រើនមកហើយ ជាពិសេស Morgan ជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងសិវ័យសំណង់ ជាក់ស្ដែងក្រុមហ៊ុនបានទទួលសាងសង់ដូចជាអាគារកាណាឌីយ៉ា និងអាគារអូឡាំព្យាជាដើម ដូច្នេះហើយខ្ញុំជឿជាក់ថាអតិថិជនដែលជាវខុនដូក្នុងគម្រោងនេះតាមរយៈ អាយភីន ឬ អេ1 និងទទួលបានផលចំណេញខ្ពស់ ឬខុនដូប្រណីតសម្រាប់ជីវិតបែបស៊ីវិល័យ”។ លោក គួន យី បញ្ជាក់។
ក្នុងឱកាសនោះដែរលោក សេក សារ៉ាន់ ស្ថាបនិកក្រុមហ៊ុន អេ1 រៀលីធី អ៊ិនវេសម៉ិន បានបញ្ជាក់ថា ការសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ន អាយភីន ដើម្បីលក់ខុនដូក្នុងគម្រោង Morgan Enmaison នាពេលនេះ អេ1 បានសិក្សាលើចំណុចយុទ្ធសាស្ត្រជាច្រើនដោយក្នុងនោះគឺផ្តោតសំខាន់លើការបម្រើសេវាកម្មដែលប្រកបដោយគុណភាព និងគុណតម្លៃដល់អតិថិជន ធ្វើយ៉ាងណាឱ្យការវិនិយោគរបស់អតិថិជនទទួលបានផលចំណេញ និងលំនៅដ្ឋានដែលមានបទដ្ឋានលំដាប់អន្តរជាតិ។
បន្ថែមលើនេះលោកអះអាងថា កិច្ចព្រមព្រៀងនេះនឹងបន្តសិក្សាលក់គម្រោងអភិវឌ្ឍអចលនទ្រព្យមួយចំនួនទៀតដែលមានសក្ដដានុពល និងឱកាសផ្ដល់ផលចំណេញសម្រាប់អតិថិជនរបស់ អេ1 និង អាយភីន។
លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន Morgan Group ថ្លែងក្នុងសន្និសីទនេះថា Morgan អភិវឌ្ឍគំរោងអចលនទ្រព្យដោយផ្ដោតលើការយកចិត្តទុកដាក់លើគុណភាព គុណតម្លៃ ភាពស៊ីវិល័យ ដើម្បីចូលរួមធ្វើអោយទីក្រុងភ្នំពេញមានភាពស្រស់បំព្រង។
លោកបានបន្តថា បើទោះជាឆ្នាំ 2020 កន្លងទៅសេដ្ឋកិច្ចកម្ពុជា និងសកលលោកទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ19 ប៉ុន្តែទីផ្សារអចនលទ្រព្យ កម្ពុជា មានភាពរឹងមាំ ជាក់ស្ដែងគម្រោង Morgan Enmaison ទទួលបានការគាំទ្រខ្លាំងពីអតិថិជនក្នុងស្រុក ខណៈគម្រោងបន្តសាងសង់ដោយមិនមានការអាក់ខាន។
អគ្គនាយករូបនេះអះអាងថា ឆ្នាំ 2021 ជាឆ្នាំដែលនឹងត្រូវប្រកួតប្រជែងលើគុណភាព និងភាពទាន់សម័យនៃសំណង់ខុនដូដើម្បីបំពេញតម្រូវនៃការរស់នៅរបស់ប្រជាពលរដ្ឋក្រុងភ្នំពេញដែលត្រូវការភាពទំនើប និងសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា Morgan មានវត្តមាននៅកម្ពុជានាឆ្នាំ២០០៨ជាក្រុមហ៊ុនទទួលការសាងសង់អគារលំដាប់អន្តរជាតិដូចជាអគារ កាណាឌីយ៉ា អេលីហ្សេកោះពេជ្រ រតនផ្លាហ្សា សុវណ្ណា និងអូឡាំព្យាស៊ីធីជាដើម។ បន្ទាប់មកដោយមើលឃើញទីផ្សារល្អ នៅឆ្នាំ២០១៦ Morgan បានឈានជើងប្រឡូកចូលក្នុងវិស័យអចលនទ្រព្យដោយចាប់ផ្ដើមអភិវឌ្ឍន៍គំរោងរបស់ខ្លួនគឺ Morgan Tower ដែលស្ថិតនៅទីក្រុងកោះពេជ្រ, អគារ Happy Lamp, គំរោង Morgan Peninsula Garden នៅកំពង់សោមដែលលក់អស់ និងដំណើរការ១០០%ហើយ និងគំរោង Morgan Enmaison ដែលក្រុមហ៊ុន អាយភីន និង អេ1 ចាប់ដៃគ្នាលក់នាពេលនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


