ព័ត៌មានអន្ដរជាតិ
Breaking News! វៀតណាម ជ្រើសបានប្រធានាធិបតីថ្មីជំនួសលោក Nguyen Xuan Phuc ហើយ
រដ្ឋសភាវៀតណាម ក្នុងសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតជ្រើសរើសលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេស បន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់លោក Nguyen Xuan Phuc ។

លោក Thuong អាយុ ៥២ ឆ្នាំគឺជាសមាជិកវ័យក្មេងបំផុតនៃសមាជិកការិយាល័យនយោបាយចំនួន ១៦ រូបដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់វៀតណាម ។
ទន្ទឹមនោះ លោក Thuong ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីស្ដីទី ក៏ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក Nguyen Phu Trong ដែលជាប្រធានគណបក្សកុម្មុយនិស្ត និងជាមនុស្សសំខាន់នៅក្នុងការបង្ក្រាបប្រឆាំងអំពើពុករលួយ ។

គួរបញ្ជាក់ថា លោក Nguyen Xuan Phuc និងអតីតឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចុះចេញពីតំណែងកាលពីខែមករា បន្ទាប់ពីប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗពាក់ព័ន្ធនឹងវិធានការកូវីដ ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ វៀតណាម ចេញបញ្ជាឲ្យកម្ទេចចោលភ្លាម បើរកឃើញសត្វបក្សី នាំចូលដោយខុសច្បាប់

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?