ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ទៅរក UN ឲ្យជួយបញ្ឈប់សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ជាបន្ទាន់ (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ (UN) ជួយបញ្ឈប់ជាបន្ទាន់ នូវសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យទី០៥ខែមីនា អនុរដ្ឋមន្ត្រីការបរទេស Kim Son Gyong បាននិយាយថា សមយុទ្ធ និងវោហាសាស្ត្រពីប្រទេសទាំង២ បានជំរុញភាពតានតឹងឲ្យឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំងបំផុត។
លោកនិយាយថា UN និងសហគមន៍អន្តរជាតិ ត្រូវតែជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់ជាបន្ទាន់នូវសុន្ទរកថាបង្កហេតុ និងសមយុទ្ធយោធារួមគ្នារបស់ពួកគេ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមន្ត្រីមកពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ខែមីនា។
សម្ព័ន្ធមិត្តទាំង២និយាយថា សមយុទ្ធនេះគឺជាការការពារ និងចាំបាច់ដើម្បីទប់ទល់នឹងការកើនឡើងនៃការគំរាមកំហែងពីកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ក៏បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំងកូរ៉េខាងត្បូងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមើលឃើញថា សមយុទ្ធនេះជាការហាត់សមដើម្បីវាយលុក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ជាក់កាលបរិច្ឆេទ ធ្វើសមយុទ្ធរួមគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


