Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅដឹកទឹកចែកពលរដ្ឋនៅសង្កាត់ក្បាលកោះ

បានផុស

នៅ

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា នៅថ្ងៃទី ១០ ខែមីនានេះលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅបានសម្រេចឲ្យយករថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដឹកទឹកស្អាតយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករងរដ្ឋបាលបានបន្តថា មូលហេតុដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់នោះគឺដោយសារតែអង្គភាពរដ្ឋករស្វយ័ត កំពុងតបណ្តាញថ្មីសម្រាប់ចែកចាយជូនបងប្អូនពលរដ្ឋ ខណៈកំណើនប្រជាពលរដ្ឋលោកមករស់នៅច្រើន។ ហើយទីតាំងដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់គឺមានចំនួន២ភូមិគឺភូមិ (ភូមិធំ) និងភូមិព្រែកធំ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។

ចំណែកការដឹកជញ្ជូនទឹកស្អាតចែកជូនបងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងចាប់ពីព្រឹកព្រលឹមដល់យប់ដែលក្នុង១រថយន្តចំណុះ ៨ ០០០ លីត្រ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលទទួលបានទឹកប្រើប្រាស់បានសំដែងការអរគុណដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលតែងតែយកចិត្តទុក្ខដាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដូចខណះនេះស្រាប់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម