Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ស្រវាចាប់យកទំនាក់ទំនងជាមួយ រុស្ស៊ី ខណៈពិភពលោកកំពុងមានភាព​ច្របូកច្របល់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយថា ប្រទេសចិនត្រូវតែជំរុញ និងស្រវាយកទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ខណៈដែលពិភពលោកកាន់តែមានភាពច្របូកច្របល់ ។

លោក Qing Gang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងកាលពេលថ្មីៗនេះ លោក Qin បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំទាំងពីរគឺលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Vladimir Putin បានផ្តល់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី ។

ទន្ទឹមនោះ លោក Qin ក៏បាន​ការពារ​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​រវាង​ចិន ​និង​រុស្ស៊ី​ដែលជា​ទំនាក់ទំនងមួយធ្វើឲ្យ​លោកខាងលិច​ឃ្លាំមើល​យ៉ាង​ដិតដល់ ចាប់តាំងពីផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន ។ លោក​បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ “ជា​គំរូ​សម្រាប់​ទំនាក់ទំនង​ការបរទេស​ពិភពលោក” ។

លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា “នៅពេលប្រទេសចិន និងរុស្ស៊ីធ្វើការរួមគ្នា នោះពិភពលោកនឹងមានកម្លាំងជំរុញ ។ បន្ទាប់ពីនោះ ពិភពលោក​នឹង​មាន​ស្ថិរភាព​កាន់​តែ​ខ្លាំង ហើយវាក៏​ជា​កត្តា​ចាំបាច់​សម្រាប់​ចិន និង​រុស្ស៊ី​ ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​របស់​ពួកគេ​ជា​លំដាប់ផងដែរ” ។

ជាចុងក្រោយលោកបានបន្ថែមថា “ទំនាក់ទំនងជិតស្និទ្ធដែលមានរវាងមេដឹកនាំនៃប្រទេសទាំងពីរ នឹងបង្កើតជាយុថ្កានៃទំនាក់ទំនង ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ ហើយវាប្រាកដជានឹងរីកចម្រើន ជាពិសេសកាន់តែខ្លាំង និងរឹងមាំពីមួយកម្រិតទៅមួយកម្រិត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ នាយករដ្ឋមន្ត្រីថ្មី ចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម