សន្តិសុខសង្គម
វេចលុយគេជាង ១ លានដុល្លារ យកទៅ ហើយចេញសែកស្អុយសងវិញ ត្រូវចាប់ខ្លួន
កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយជាង ១ លានដុល្លារ។

ជនសង្ស័យឈ្មោះ សួន វុធ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាសយដ្ឋាន ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីសាកសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្ដឹងរបស់ ឈ្មោះ យឹម សុខលី ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ។

អង្គហេតុដែលនាំឲ្យមានការចាប់ខ្លួន កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ឈ្មោះ សួន វិធី បានទំនាក់ទំនងមកជនរងគ្រោះឈ្មោះ យឹម សុខលី ដើម្បីដាក់ទុនរកស៊ីលើទំហំទឹកប្រាក់ ១.៣៥០.០០០ ដុល្លារ (មួយលានសាមសិបប្រាំម៉ឺនដុល្លារ) នៅចំណុចហាងរបស់ជនរងគ្រោះដែលមានឈ្មោះ SL PUB មានទីតាំងស្ថិតនៅ ផ្ទះលេខ ១១២ ផ្លូវលេខ ២៩១ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមានការទុកចិត្ត ជនរងគ្រោះ បានប្រគល់ប្រាក់ចំនួន ១.៣៥០.០០០ ដុល្លារ (មួយលានសាមសិបប្រាំម៉ឺនដុល្លារ) ឲ្យទៅឈ្មោះ សួន វុធ ហើយជនសង្ស័យបានធានាអះអាងថា ក្នុងរយៈពេល ២ ថ្ងៃ នឹងសងជនរងគ្រោះវិញ។ លុះដល់ថ្ងៃកំណត់ ជនសង្ស័យ បានចេញមូលប្បទានប័ត្រចំនួន ២ សន្លឹក ឲ្យទៅជនរងគ្រោះ មូលប្បទានប័ត្រមួយមានទំហំទឹកប្រាក់ចំនួន ៩០០.០០០ ដុល្លារ មូលប្បទានប័ត្រទីពីរ មានទំហំទឹកប្រាក់ចំនួន ៤៥០.០០០ ដុល្លារ របស់ធនាគារ(ABA)។ ក្រោយពីទទួលមូលប្បទានប័ត្រពីរសន្លឹករួច ជនរងគ្រោះ បានទៅបើកប្រាក់នៅធនាគារ ប៉ុន្តែត្រូវបានខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំងពីរសន្លឹកនេះ មិនមានទឹកប្រាក់ក្នុងគណនីទេ។ ហើយពេលនោះ ជនរងគ្រោះឈ្មោះ យឹម សុខលី បានព្យាយាមទាក់ទងទៅជនសង្ស័យឈ្មោះ សួន វុធ គ្រប់មធ្យោបាយ ដើម្បីដោះស្រាយ ប៉ុន្តែជនសង្ស័យព្យាយាមគេចវេះរហូត ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងរហូតដល់មានការចាប់ខ្លួនបញ្ជូនទៅតុលាការតែម្ដង៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


