ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឲ្យមហាសេដ្ឋីបង្កើនការវិនិយោគក្នុងប្រទេស ដើម្បីទប់ទល់នឹងទណ្ឌកម្មលោកខាងលិច
លោក វ្ល៉ាឌីមៀរ ពូទីន បានជំរុញឲ្យមហាសេដ្ឋីរុស្ស៊ីត្រូវតែវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាថ្មី ផលិតផលគ្រឿងបរិក្ខារ និងសហគ្រាសផ្សេងៗ ដើម្បីយកឈ្នះប្រទេសលោកខាងលិចដែលប៉ុនប៉ងបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

លោក ពូទីន ថ្លែងក្នុងជំនួបជាលើកដំបូងជាមួយអ្នកធុរកិច្ច បន្ទាប់ពីវាយលុកអ៊ុយក្រែនថា យើងមិនមែនគ្រាន់តែរកលុយមួយមុខឡើយ វិនិយោគិនទាំងអស់ក៏មានតួនាទីសំខាន់មួយទៀតនោះគឺ គាំទ្រដល់សង្គមទាំងមូល ដូចនេះ មហាសេដ្ឋីទាំងអស់ត្រូវតែបង្កើនការវិនិយោគក្នុងប្រទេសជាចាំបាច់ ។
លោក ពូទីន លើកឡើងថា បច្ចុប្បន្នរុស្ស៊ីកំពុងប្រឈមមុខនឹងសង្គ្រាមដាក់ទណ្ឌកម្ម ហើយអ្នកមានៗជាច្រើនរបស់យើងក៏កំពុងរងទណ្ឌកម្មដូចគ្នា ប៉ុន្តែរុស្ស៊ីកំពុងតម្រង់ទិសដៅសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តមិនដាក់ទណ្ឌកម្មលើរុស្ស៊ី ។

គួរបញ្ជាក់ផងដែរ ការអំពាវនាវរបស់លោក ពូទីន បានកើតឡើង បន្ទាប់ពីធនាគារអាមេរិកចំនួន ៣ ដូចជា ធនាគារ Silicon Valley Bank, ធនាគារ Silvergate និងធនាគារ Signature Bank បានដួលរលំក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Nation Thailand
ចុចអាន ៖ រុស្ស៊ី៖ ឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក បញ្ជាក់ពីការចូលរួមរបស់អាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


