Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ នាពេលខាងមុខនេះ នឹងមានជើងហោះហើរពីចិន ៣០០ជើងក្នុងមួយសប្ដាហ៍

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា តាមគម្រោង នាពេលខាងមុខនេះ នឹងមានជើងហោះ ហើរពីប្រទេសចិន ប្រមាណ ៣០០ជើងក្នុងមួយសប្ដាហ៍។ ការឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា ធ្លាប់ទទួលបានភ្ញៀវទេសចរចិន មុនការរាតត្បាតជំងឺកូវីដ-១៩ ជាង ២លាននាក់ ហើយទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីចិន បាននិយាយថា កម្ពុជា ជាប្រទេសទីមួយ ដែលចិនបើកឡើងវិញនូវទេសចរ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺចិន ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទីមួយ ដែលចិនបើកឡើងវិញៗ ជាមួយនឹងទេសចរ ហើយបើយោងតាមគម្រោង បន្តិចទៀតគឺមួយសប្ដាហ៍ ៣០០ជើងហោះហើរ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើកម្ពុជា ទទួលបានភ្ញៀវទេសចរចិន ត្រឹមតែ ៤ ទៅ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អណាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម