KPT+
៨ សញ្ញាបង្ហាញថា ដៃគូអ្នកជាមនុស្សញៀនស្រា
សុរាជាគ្រឿងកំដរអារម្មណ៍សម្រាប់កម្មវិធីជួបជុំគ្នាសប្បាយរីករាយ ដែលតែងបង្កបញ្ហាដល់សុខភាព និងផ្លាស់ប្ដូរអាកប្បកិរិយាធ្វើឲ្យមានអំពើហិង្សា ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ។ គ្រួសារជាច្រើនកំពុងមានបញ្ហានិងបែកបាក់ដោយសារគ្រឿងស្រវឹង ដូច្នេះមុនរៀបការជាមួយគាត់ អ្នកគប្បីសង្កេតពី ៨ សញ្ញានេះសិន ៖
១. បរិយាកាសជុំវិញខ្លួនពាក់ព័ន្ធនឹងសុរា
ពេលមានកម្មវិធី ឬអបអរសាទរអ្វីមួយ រឿងដំបូងដែលគាត់នឹកឃើញគឺផឹកជុំគ្នា សូម្បីមិត្តភ័ក្ដិហៅជួបជុំគ្នាក៏គ្មានអ្វីប្លែកពីសេពគ្រឿងស្រវឹងដែរ ។

២. គាត់ផឹកដើម្បីកាត់ស្ត្រេស ឬថប់បារម្ភ
សប្បាយចិត្តក៏ផឹក កើតទុក្ខក៏ផឹក គឺជាលេសសម្រាប់មនុស្សប្រមឹកដើម្បីសេពគ្រឿងស្រវឹងប៉ុណ្ណោះ ។
៣. ផឹកមិនប្រកាន់ពេលវេលា
មិនតែប៉ុណ្ណោះផឹកដាច់យប់ក៏មាន ទោះបីស្អែកត្រូវធ្វើការធម្មតាក៏បុគ្គលនោះប្ដេជ្ញាចិត្តផឹកដែរ ។

៤. ចរិតផ្លាស់ប្ដូរក្រោយស្រវឹង
អ្នកនឹងសង្កេតឃើញថាគាត់ចាប់ផ្ដើមឆេវឆាវ, ស្លូត, និងនិយាយច្រើនជាដើម ផ្ទុយពីអ្នកមិនសូវចេះផឹកដែលងងុយគេងពេលស្រវឹង ។
៥. រំលងសកម្មភាពប្រចាំថ្ងៃ
គាត់អាចបាត់ពីកន្លែងការងារ មិនសូវជួបជុំអ្នកផ្ទះ និងមិនឲ្យតម្លៃការជួបជុំធម្មតា ។

៦. គ្រួសារមានប្រវត្តិប្រើប្រាស់គ្រឿងស្រវឹង
ជួនកាលម្ដាយឪពុករបស់គាត់ជាអ្នកចូលចិត្តផឹកស៊ីញឹកញាប់បណ្ដាលឲ្យកូនយកគំរូតាម ។

៧. ផឹកមិនប្រកាន់ប្រភេទស្រា
មនុស្សមួយចំនួនផឹករើសម៉ាកស្រានិងប្រភេទស្រាណាស់ ដោយឡែកអ្នកញៀនស្រាមិនសូវរើសឡើយទោះបីជាម៉ាកនោះមានគុណភាពអន់ក៏នៅតែផឹក ។
៨. ឆាប់ខឹង
សរសៃប្រសាទត្រូវរងឥទ្ធិពលពីការសេពគ្រឿងស្រវឹងរយៈពេលយូរទើបបុគ្គលនោះមានចរិតឆេវឆាវទាំងមិនទាន់សេពគ្រឿងស្រវឹង ។

យោងតាម CDC បានឲ្យដឹងថា ក្នុងមួយឆ្នាំៗមនុស្សស្លាប់ដោយសារគ្រឿងស្រវឹងមានច្រើនជាង ១៤,០០០ នាក់នៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


