Connect with us

កីឡា

ម៉្យាងដែរ! ទោះអត់ VAR តែអាជ្ញាកណ្តាលនៅលីគអេហ្ស៊ីប មានវិធីមួយដើម្បីពិនិត្យគ្រាប់បាល់

បានផុស

នៅ

អាជ្ញាកណ្តាលម្នាក់ បានលុបចោលគ្រាប់បាល់ចុងម៉ោង បន្ទាប់ពីប្រើទូរស័ព្ទដៃរបស់អ្នកទស្សនាដើម្បីពិនិត្យមើលបញ្ហា ក្នុងអំឡុងការប្រកួតលីគទីពីរនៅប្រទេសអេហ្ស៊ីប កាលពីចុងសប្តាហ៍។

គ្រប់គ្នាពិតជាមានការងឿងឆ្ងល់ដោយសារការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Mohamed Farouk ក្នុងការប្រើប្រាស់ទូរស័ព្ទរបស់អ្នកគាំទ្រ ជំនួសឲ្យវីដេអូជំនួយការអាជ្ញាកណ្តាល​ (VAR)។

ការប្រកួតរវាងក្រុម Suez SC និង Al-Nasr បានបង្កឲ្យមានភាពចម្រូងចម្រាសនៅនាទីទី៩០ពេលដែលក្រុម Al-Nasr គិតថា ពួកគេរកបានគ្រាប់បាល់តាមស្មើទៅហើយនៅចុងម៉ោង។

កីឡាកររបស់ក្រុម Suez បានតវ៉ាចំពោះការសម្រេចចិត្តនៅលើទីលាន ហើយអះអាងថា កីឡាករក្រុម Al-Nasr ម្នាក់ បានឈរក្នុងជំហរ offside។

ដោយសារ VAR មិនដាក់ឲ្យប្រើប្រាស់នៅក្នុងលីគលំដាប់ទីពីរ អាជ្ញាកណ្តាល Farouk បានប្រើទូរស័ព្ទរបស់អ្នកគាំទ្រ ដើម្បីមកធ្វើការសម្រេចចិត្តយ៉ាងច្បាស់លាស់លើបញ្ហានេះ។

បន្ទាប់ពីពិនិត្យយ៉ាងល្អិតល្អន់ លោកអាជ្ញាកណ្តាល បានសម្រេចថា គ្រាប់បាល់នោះគឺមិនអនុញ្ញាតទេ។ ការប្រកួតនោះ ត្រូវបន្ថែមម៉ោង១៥នាទី ហើយក្រុម Suez បានយកឈ្នះការប្រកួត ៣-១។

អាជ្ញាកណ្តាលបានចាកចេញពីទីលានក្រោមការការពាររបស់ប៉ូលិស ចំពេលមានការតវ៉ាពីសំណាក់កីឡាករ និងមន្ត្រីក្រុម Al-Nasr៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ​ក្រុម​បាល់ទាត់នារី​ស្នើ​ FIFA ដាក់កញ្ចប់ថវិកាបាល់ទាត់ World Cup នារីស្មើ​គ្នាដូចបុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១១ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១២ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២០ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម