ព័ត៌មានជាតិ
និស្សិតជាង ៦០០នាក់ ប្រឡងចូលរៀនវគ្គសិក្សាបទ ប្បញ្ញត្ដិនៃក្រមរដ្ឋប្បវេណី
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ និស្សិតចំនួន៦១១នាក់ បានប្រឡងចូលរៀនវគ្គសិក្សាបទប្បញ្ញត្ដិនៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ក្នុងនោះ ចំពោះនិស្សិតដែលប្រឡងជាប់ នឹងទទួលបានការចូលរៀនវគ្គសិក្សានេះដោយឥតគិតថ្លៃ។

កម្មវិធីប្រឡងនេះ បានរៀបចំដោយមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងក្រុមហ៊ុនមេធាវីតម្រាច្បាប់។ វគ្គសិក្សានេះ នឹងសិក្សាអំពី«បទប្បញ្ញត្តិទូទៅនៃកាតព្វកិច្ច ពាក់ព័ន្ធនឹងការបង្ហាញឆន្ទៈ ការបង្កើត និងការអនុវត្តកិច្ចសន្យា» វគ្គ២។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឲ្យដឹងថា និស្សិតដែលអាចចូលរៀនក្នុងវគ្គសិក្សាវគ្គទី២នេះ ត្រូវដាក់ពាក្យចុះឈ្មោះចូលរៀន ហើយត្រូវតែជានិស្សិតផ្នែកនីតិសាស្ត្រ ដែលបាននិងកំពុងសិក្សាចាប់ពីឆ្នាំទី២ ឡើងទៅ។
បន្ថែមពីនេះ បេក្ខជននិស្សិត ត្រូវតែឆ្លងកាត់ការឆ្លើយសំណួរប្រឡងឲ្យបានត្រឹមត្រូវ ដូចមានក្នុងទម្រង់នៃការស្នើសុំចូលរៀន ហើយត្រូវមានសុខភាពល្អ កាយសម្បទាមាំមួន មានសីលធម៌ សុជីវធម៌ និងព្យាយាមប្រឹងប្រែងខិតខំរៀនសូត។ ចំនួននិស្សិតដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលរៀនក្នុងវគ្គសិក្សានេះ គឺត្រូវកំណត់ត្រឹមចំនួន៦០នាក់តែប៉ុណ្ណោះ និងមិនតម្រូវឲ្យនិស្សិតបង់ថ្លៃសិក្សាឡើយ។

ដោយឡែក នៅពេលបញ្ចប់វគ្គសិក្សានេះបាន និស្សិតទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ជាអាទិ៍៖១) មិនត្រូវអវត្តមានគ្មានច្បាប់ ឬមិនត្រូវអវត្តមានដោយមានច្បាប់លើសពី ៣ដង ២) ត្រូវបានបំពេញកិច្ចការដែលគ្រូដាក់ឲ្យ ៣) ត្រូវឆ្លងកាត់ការប្រឡងបញ្ចប់វគ្គសិក្សា និង៤) គោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានបទបញ្ជាដែលដាក់ចេញដោយគ្រូទទួលបន្ទុក៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


