ព័ត៌មានអន្ដរជាតិ
បើកទ្វារក្រាក ឃើញប្រពន្ធដេកស្រាតនិយាយទូរស័ព្ទជាមួយប្រុសផ្សេង បុរសថៃខឹងចិត្ត ស្ទុះយកកាំបិតកាប់ដាច់.ក
កាលពីថ្ងៃអង្គារទី២៨ខែមីនា បុរសជនជាតិថៃម្នាក់ បានយកកាំបិតកាប់សម្លាប់ប្រពន្ធ នៅខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ។ គាត់និយាយថា គាត់បានកាប់ដាច់ ក ប្រពន្ធដោយសារកំហឹងព្រោះនាង ដេកស្រាត ហើយនិយាយទូរស័ព្ទជាមួយប្រុសផ្សេង។

បន្ទាប់ពីរត់គេចខ្លួន ប៉ូលិសក៏បានតាមដាននិងចាប់ខ្លួនលោក Prachuap Nuanchan អាយុ ៥០ ឆ្នាំ នៅកសិដ្ឋានចិញ្ចឹមបង្កងក្នុងឃុំ Pak Trae ស្រុក Ranot នៃខេត្ត Songkhla។
ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធអាយុ៥៨ឆ្នាំ ឈ្មោះ Rattanakul ឬ “Khlad” នៅផ្ទះរបស់ពួកគេក្នុងឃុំ Phela ស្រុក Khlong Tom នៃខេត្ត Krabi ពិតមែន។
លោក Prachuap បានប្រាប់ប៉ូលិសថា គាត់និងប្រពន្ធបានរស់នៅជាមួយគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយចុះសម្រុងគ្នាល្អណាស់ តែក៏មានពេលខ្លះឈ្លោះប្រកែកគ្នាបន្តិចបន្តួចដែរ។
តែនៅថ្ងៃកើតហេតុ ពេលគាត់វិលមកពីធ្វើការវិញ គាត់ក៏បើកទ្វារផ្ទះ ឃើញប្រពន្ធដេកស្រាតនិយាយទូរស័ព្ទជាមួយប្រុសផ្សេង ក៏ខឹងចិត្តស្ទុះទៅយកកាំបិតមកកាប់តែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Prachuap អះអាងថា ប្រពន្ធរបស់គាត់បាននិយាយអាក្រក់ពីឪពុកម្តាយរបស់គាត់ ហើយគំរាមកាប់គាត់មុន។
នៅទីបំផុត ប៉ូលិសបានចាប់ខ្លួន Prachuap នៅប៉ុស្តិ៍នគរបាលស្រុក Khlong Thom និងចោទប្រកាន់គាត់ពីបទមនុស្សឃាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ចាប់ខ្លួនជនដៃដល់ដែលកាប់កម្មកររោងចក្រកាលពីសប្ដាហ៍មុន ខណៈជនដៃដល់ឆ្លើយថា មកពីប្រចណ្ឌ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


