ព័ត៌មានអន្ដរជាតិ
សេតវិមានប្រាប់ ចិន កុំយកលេសការឈប់សម្រាករបស់លោកស្រី Tsai លើទឹកដី អាមេរិក ដើម្បីលុកលុយ តៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានចុះចតយន្តហោះ និងឈប់សម្រាកនៅទីក្រុងញូវយ៉ក មុនបន្តដំណើរទស្សនៈកិច្ចរបស់លោកស្រីទៅកាន់បណ្តាប្រទេសនៅអាមេរិកកណ្តាល ខណៈចិនចាត់ទុកទង្វើនេះ ថាជាលេសរបស់តៃវ៉ាន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានលើកឡើងថា ទីក្រុងប៉េកាំងមិនគួរប្រើការឈប់សម្រាករបស់លោកស្រី Tsai Ing-wen លើទឹកដីអាមេរិក ជាលេសដើម្បីបង្កើនសកម្មភាពលុកលុយណាមួយនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ឡើយ ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Kirby បញ្ជាក់ទៀតថា លោកស្រី Tsai Ing-wen គ្រាន់តែហោះឆ្លងកាត់អាមេរិកប៉ុណ្ណោះ លោកស្រីមិនបានមកទស្សនកិច្ចប្រទេសរបស់យើងនោះទេ ហើយការចុះចតឈប់សម្រាកនេះ គឺជាលក្ខណៈឯកជន មិនមែនដំណើរផ្លូវការនោះទេ ។

ទន្ទឹមនោះ ការបញ្ជាក់របស់សេតវិមាន ក៏ដើម្បីបញ្ចៀសភាពតានតឹងបន្ថែមទៀតផងដែរ ដោយសារតែកន្លងមក ពោលកាលពីខែសីហា ឆ្នាំមុន នៅពេលដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ប្រទេសចិនបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតកោះតៃវ៉ាន់ ។
គួរបញ្ជាក់ថា លោកស្រី Tsai Ing-wen បានមកដល់អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy កាលពីថ្ងៃពុធ ។ បន្ទាប់ពីចុះចតហើយ លោកស្រីបានអញ្ជើញទៅសណ្ឋាគារមួយកន្លែងនៅទីក្រុងញូវយ៉ក មុនបន្តដំណើរទស្សនកិច្ចនៅប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ហ្សេលេនស្គី នឹងលក់ជ័យជម្នះរបស់ អ៊ុយក្រែន ទៅឲ្យលោកខាងលិច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


