ព័ត៌មានអន្ដរជាតិ
វីដេអូ បង្ហាញព័ស្តុតាងថា ការស្លាប់របស់អ្នកសរសេរប្លុកយោធារុស្ស៊ី គឺជាករណីឃាតកម្ម
អាជ្ញាធរនិយាយថា ការសម្លាប់អ្នកសរសេរប្លុកយោធារុស្ស៊ី Vladlen Tatarsky កំពុងត្រូវបានស៊ើបអង្កេតថាជា “ករណីឃាតកម្មកម្រិតខ្ពស់”។

លោក Tatarsky ដែលជាអ្នកគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានស្លាប់ក្នុងការផ្ទុះនៅហាងកាហ្វេនៃទីក្រុង St Petersburg កាលពីល្ងាចថ្ងៃអាទិត្យទី០២ខែមេសា។
ស្របពេលជាមួយគ្នានោះ ក្រសួងសុខាភិបាលនិយាយថា មនុស្សចំនួន ២៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមាន៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គេទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើនរណា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលជាទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកំពូលរបស់ប្រទេស បានបើកការស៊ើបអង្កេតលើអ្វីដែលខ្លួនពិពណ៌នាថាជា “ករណីឃាតកម្មកម្រិតខ្ពស់” ខណៈក្រុមជំនាញផ្នែកឧក្រិដ្ឋកម្ម ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។
យោងតាមប្រភពផ្លូវការដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានបង្ហាញព័ស្តុតាងថា លោក Tatarsky ត្រូវបានគេប្រគល់កាដូរូបសំណាក ដែលមានគ្រាប់បែកលាក់នៅខាងក្នុងនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តើអ្នកសរសេរប្លុកយោធារុស្ស៊ី ដែលស្លាប់ក្នុងការបំផ្ទុះនៅហាងកាហ្វេ គឺជានរណា?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


